ស្វែងរកពួកយើង:

Realme 12x 5G សមាជិកទី 5 ក្នុងគ្រួសារ 12 Family នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ

ដោយ

Koun Jab Luffy

16 មីនា 2024 08:47 ព្រឹក

អាន 2 នាទី

Article image
សម្រាប់ស្មាតហ្វូនលេខជំនាន់ទី 12 របស់ realme គឺបានបង្ហាញវត្តមានចំនួនបួនម៉ូដែលរួចហើយ ដែលមានដូចជា realme 12, realme 12+, realme 12 Pro និង realme 12 Pro+ ហើយគ្រួសារលេខ 12 នេះ នឹងមានសមាជិកបន្ថែមមួយទៀត គឺ realme 12x 5G ដែលនឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ។
ស្មាតហ្វូនដែលជាសមាជិកថ្មីក្នុងគ្រួសារ realme 12 Family បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន Bluetooth និង  Bureau of Indian Standards (BIS) ដែលនេះបានបង្ហាញយ៉ាងច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មីមួយនេះនឹងបង្ហាញវត្តមានក្នុងពេលឆាប់ខាងមុខនេះ អាចពីរ ឬបីសប្តាហ៍ខាងមុខទៀតនេះ។ ស្មាតហ្វូនស៊េរីថ្មី realme 12x 5G មានលេខកូដសំគាល់ម៉ូដែល RMX3997។ តាមការបង្ហាញ realme 12x 5G គឺគាំទ្របច្ចេកវិទ្យា Bluetooth 5.3 និងប្រព័ន្ធការពារភ្នែក TUV Certificate ហើយស្មាតហ្វូនស៊េរីថ្មីនេះ គឺនឹងមានថ្មទំហំ 4,890mAh ឬអាចមានទំហំ 5,000mAh នៅថ្ងៃប្រកាសចេញខាងមុខនេះ។ បន្ថែមពីនេះ realme 12x 5G ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងឥតខ្សែ 15W Wireless Charging ថែមទៀតផង។
Article image
realme 12x 5G នឹងបំពាក់សែនស័រកាមេរ៉ាដែលមាន aperture f/1.8 ខ្នាត 28mm equivalent focal length ជាមួយកាមេរ៉ាសែលហ្វីដែលមាន aperture f/2.0 ជាប្រភេទ 26mm equivalent focal length។ realme 12x 5G គឺជាម៉ូដែលត្រូវចូលខ្លួនមកជំនូស realme 11x ដែលបានបង្ហាញវត្តមាននៅលើទីផ្សារកាលពីអំឡុងខែសីហា ឆ្នាំមុន។ ទោះជាយ៉ាងណា សម្រាប់កាលបរិច្ឆេទបង្ហាញវត្តមានផ្លូវការណ៍ ក៏ដូចជាតម្លៃរបស់ realme 12x 5G នៅមិនទាន់ដឹងនៅឡើយទេ៕
Realme 12x 5G សមាជិកទី 5 ក្នុងគ្រួសារ 12 Family នឹងបង្ហាញវត្តមានក្នុងពេលឆាប់ៗនេះ