ស្វែងរកពួកយើង:

realme 13+ 5G នឹងបំពាក់បន្ទះឈីប Dimensity 7300 គាំទ្របច្ចេកវិទ្យាសាក 80W Wired Fast Charging

ដោយ

Koun Jab Luffy

09 សីហា 2024 02:52 រសៀល

អាន 3 នាទី

Article image
ថ្មីៗនេះស្មាតហ្វូនស៊េរីថ្មីរបស់ realme ដែលមានលេខកូដម៉ូដែល RMX5002 បានបង្ហាញវត្តមាននៅលើបញ្ចីរបស់ស្ថាប័ន TENAA របស់ប្រទេសចិន។ នៅលើបញ្ចីរបស់ស្ថាប័ន TENAA បានបង្ហាញពីលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតរហ្វូនជំនាន់ថ្មីនេះ ប៉ុន្តែ មិនបានបញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូនស៊េរីថ្មីមួយនេះនោះទេ។
ដោយឡែកនៅពេលនេះស្មាតហ្វូន realme RMX5002 មួយនេះក៏បានឆ្លងកាត់វិញ្ញាណបនបត្ររបស់ស្ថាប័នល្បីឈ្មោះមួយរបស់ប្រទេសឥណ្ឌូនេស៊ី គឺ SDPPI ដែលបានបញ្ជាក់ច្បាស់ថា ស្មាតហ្វូន realme RMX5002 គឺជាម៉ូដែល realme 13+ 5G។ ជាមួយគ្នានេះស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បានបង្ហាញវត្តមាននៅលើបញ្ចីនៃកម្មវិធី Geekbench រួមនឹងស្ថាប័ន TUV Rheinland Japan ជាមួយការបង្ហាញនូវលក្ខណៈសម្បត្តិលម្អិតមួយចំនួនផងដែរ។
តាមរយះរូបភាពថតអេក្រង់ (screenshot) នៃបញ្ចីរបស់ស្ថាប័នជាច្រើនដូចជា SDPPI របស់ឥណ្ឌូនេស៊ី, BIS របស់ឥណ្ឌា, EEC របស់អឺរ៉ុប និង TUV Rheinland Japan ដែលបានបញ្ជាក់ទទួលស្គាល់ផ្លូវការណ៍នូវស្មាតហ្វូន realme 13+ 5G។ បើតាមការបង្ហាញនៅលើបញ្ចីរបស់ TUV Rheinland Japan បានបង្ហាញថា realme 13+ 5G មានថ្មទំហំប្រមាណ 4,880mAh ឬជាទំហំស្តង់ដារ 5,000mAh ហើយស្មាតហ្វូនស៊េរីថ្មីនេះ គឺគាំទ្រកំលាំងសាកភ្លើងល្បឿនលឿនតាមខ្សែកំលាំង 80W Wired Fast Charging។ realme 13+ 5G បានបង្ហាញនៅលើបញ្ចី TENAA ជាមួយការបំពាក់ឈីបកម្រិត octa-core ល្បឿន 2.5GHz ប៉ុន្តែ មិនបានបង្ហាញពីឈ្មោះជាក់លាក់របស់បន្ទះឈីបនោះទេ។
Article image
ដោយឡែកបើតាមបញ្ចី database របស់កម្មវិធី Geekbench បានបង្ហាញច្បាស់ថា realme 13+ 5G គឺប្រើបន្ទះឈីបល្បឿន octa-core 2.5GHz MediaTek MT6878 ភ្ជាប់ជាមួយអង្គក្រាហ្វិច Mali-G615 MC2 GPU ដែលវាត្រូវបានគេសំគាល់ថាជាសមត្ថភាពនៃបន្ទះឈីបស៊េរី MediaTek Dimensity 7300។
នៅលើបញ្ចីរបស់ TENAA បង្ហាញបន្ថែមទៀតថា realme 13+ 5G នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ Full-HD+ AMOLED Display ទំហំ 6.67-inch គាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃលើអេក្រង់សម្រាប់ដោះសោរសុវត្ថិភាព និងមានសែនស័រកាមេរ៉ាមុខទំហំ 16MP ជាលែនទំលុះថ្ងាសអេក្រង់។ ចំនែកប្រព័ន្ធកាមេរ៉ាក្រោយវិញ គឺនឹងមានលែនបីគ្រាប់ភ្ជាប់នូវសែនស័រមេទំហំ 50MP រួមជាមួយនឹងសែនស័រទំហំ 2MP ចំនួនពីរគ្រាប់ រួមនឹងមានរន្ធបន្ថែមម៉េមូរីកាតផងដែរ។
Article image
សម្រាប់ទីផ្សារប្រទេសចិន realme 13+ 5G នឹងផ្តល់ជូននូវម៉ូដែលបំពាក់រ៉េមទំហំ 6GB/ 8GB/ 12GB/ 16GB ជាមួយនឹងម៉េមូរីទំហំ 128GB/ 256GB/ 512GB និង 1TB។ realme 13+ 5G នឹងមានទំហំវិមាត្ររួម 161.7 x 74.7 x 7.6mm និងទំងន់សរុប 185 ក្រាម ខណៈតម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍នៅមិនទាន់បានបញ្ចេញនៅឡើយទេក្នុងពេលនេះ៕