
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme 13 Pro Series 5G នៅលើទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានការចាប់អារម្មណ៌ខ្លាំងមែនទែននៅលើទីផ្សារនេះ ដោយបានបំបែកកំណត់ត្រាថ្មីជាមួយនិងការបញ្ជាទិញមុនបានរហូដល់ទៅលើ 100,000 ម៉ឺនគ្រឿង នៅលើហាងអនឡាញ realme.com & Flipkart រួមជាមួយនិងហាងលក់រាយជាច្រើនទៀតនៅក្នុងរយៈពេលជិតមួយសប្តាហ៌នេះ។
ស្មាតហ្វូន realme 13 Pro Series គឺមាន 2 ម៉ូដែលរួមមានដូចជា realme 13 Pro+ 5G និង realme 13 Pro 5G។ ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ គឺមានអេក្រង់ដែលមានគែមកោងដែលមានទំហំ 6.7-អ៊ីង FHD+ ល្បឿន 120Hz និងជាបន្ទះកញ្ចក់ AMOLED display។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 2 ហើយនិងមានថាមពលថ្ម ទំហំធំដល់ទៅ 5200mAh។
realme 13 Pro+ 5G មានកាមេរ៉ាគោលទំហំ 50MP Sony LYT-701 គាំទ្រនូវមុខងារទប់លំនឹង OIS (optical image stabilization) ហើយនិងមានការអមដំណើរដោយកាមេរ៉ាទំហំ 50MP Sony LYT-600 Periscope Telephoto គាំទ្រដោយមុខងារ OIS ព្រមទាំងមានមុខងារហ៊្សូម 3x optical zoom និង 120x SuperZoom។ សម្រាប់ម៉ូដែល realme 13 Pro 5G គឺមានកាមេរ៉ាគោលទំហំ 50MP Sony LYT-600 និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide។ ស្មាតហ្វូនទាំងពីរ មានកាមេរ៉ាមុខទំហំ 32MP ដូចគ្នា។

realme 13 Pro Series 5G នឹងមានលក់ជាលើកដំបូងនៅថ្ងៃទី 6 ខែសីហានេះ ហើយ realme 13 Pro+ 5G ដែលទំហំ 8GB+256GB មានតម្លៃ INR 32,999, 12GB+256GB មានតម្លៃ INR 34,999 និងទំហំ 12GB+512GB មានតម្លៃ INR 36,999។ ចំពោះ realme 13 Pro 5G ទំហំ 8GB+128GB មានតម្លៃ INR 26,999, 8GB+256GB មានតម្លៃ INR 28,999 និងទំហំ 12GB+512GB មានតម្លៃ INR 31,999
