ស្វែងរកពួកយើង:

realme 14 Pro+ បង្ហាញខ្លួននៅចិនជាមួយ Flash 3 គ្រាប់

ដោយ

Koun Jab Luffy

13 មករា 2025 02:51 រសៀល

អាន 2 នាទី

Article image
realme ទើបតែបង្ហាញចេញនូវស្មាតហ្វូនលំដាប់ថ្នាក់កណ្តាលរបស់ខ្លួនម៉ូដែល realme 14 Pro+ នៅក្នុងប្រទេសចិន ដែលស្មាត ហ្វូនថ្មីនេះ គឺមានការឌីស្សាញគែម bezels ស្តើងនៅផ្នែកអេក្រង់ខាងមុខ ខណៈដែលការឌីស្សាញនៅលើកាមេរ៉ាខាងក្រោយមានរូបរាងថ្មី ហើយមានភ្ជាប់ជាមួយភ្លើង Flash ចំនួន 3 គ្រាប់ថែមទៀតផង។
កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមាន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX896 + 50MP Sony IMX882 Periscope Telephoto គាំទ្រជាមួយការហ៊្សូម 3x Magnification + 8MP ultrawide (16mm) ផងដែរ។ សម្រាប់កាមេរ៉ាគោលគឺសិនស័រមានទំហំ 1/1.56 អ៊ីង និងកាមេរ៉ាខាងមុខរបស់វាមានទំហំ 32MP ផងដែរ។
Article image
ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺប្រើប្រាស់នូវបច្ចេកវិទ្យា HYPERIMAGE+ Imaging System របស់ក្រុមហ៊ុន realme ។ ផ្អែកទៅលើរូបភាពគំរូដែលក្រុមហ៊ុននេះ បានចែកចាយនៅលើវេបសាយរបស់ខ្លួននោះ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន realme 14 Pro+ ក៏មានការ upgrade ច្រើនបើធៀបជាមួយនឹងម៉ូដែលជំនាន់មុនផងដែរ។ សម្រាប់ 3x telephoto នេះ គឺមានកម្រិតដល់ទៅ 30x ដែលពិតជាអស្ចារ្យមែនទែន។
Article image
បើមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.83 អ៊ីង OLED Display ជាមួយនឹងកម្រិតភាពច្បាស់ 1.5K Resolution និងគែម 1.6mm bezels នៅជ្រុងទាំង 4។ បន្ថែមពីនេះ មានពន្លឺដល់ទៅ 1500nits ផងដែរ។ ស្មាតហ្វូននេះបំពាក់នូវបន្ទះឈីប Snapdragon 7s Gen 2 ដែលមានប្រសិទ្ធិភាពខ្ពស់ជាងមុន 15% ទៅលើ Single-Core និង 12% ទៅលើ Multi-Core Performance ប្រៀបធៀបជាមួយបន្ទះឈីប Snapdragon 7s Gen 2។ យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន realme បានអោយដឹងថា ស្មាតហ្វូន realme 14 Pro+ នេះ ទ្រទ្រង់នូវ MOBA Mobile Games ល្បឿន 120fps ជាមួយបន្ទះត្រជាក់ 6000mm² VC cooling chamber ផងដែរ។
Article image
ស្មាតហ្វូន realme ថ្មីនេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 6000mAh Titan ដែលទ្រទ្រង់ទៅលើ 80W fast charging។ តាមការតេស្តរបស់ក្រុមហ៊ុន realme បានអោយដឹងថា ស្មាតហ្វូននេះ អាចសាកថ្មបាន 50% នៅក្នុងពេល 24 នាទី។វាក៏អាចាក់វីដេអូបានដល់ទៅ 16.6 ម៉ោងផងដែរ។ បន្ថែមពីនេះថាមពលថ្មនេះក៏មានដង់ស៊ីតេថាមពល  804Wh/L ហើយវាមានកម្រាស់ត្រឹមតែ 7.99mm ប៉ុណ្ណោះ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវ IP68+IP69 និង Android 15 ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះមាន 2 ពណ៌គឺ ប្រផេះ និង ស ហើយបច្ចុប្បន្ននេះ នឹងដាក់លក់នៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ដោយទំហំ 12GB+256GB មានតម្លៃ 2599 យ៉ន់ (~Rs. 30,400) និងទំហំ 12GB+512GB មានតម្លៃ 2,799 យ៉ន់ (~Rs. 32,800) ៕