
នៅថ្ងៃនេះ realme បានបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មី realme 14 Pro+ និង 14 Pro ដែលជាម៉ូដែលថ្មី មានការរចនាជាមួយនិងរូបរាងទាក់ទាញ ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យាថ្មី Cold-Sensitive Color-Changing ដែលអាចប្តូរពណ៌បាននៅពេលដែលប៉ះនូវសារធាត់ត្រជាក់ថែមទៀតផង។
សម្រាប់ realme 14 Pro+ នឹងមានការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ ខណៈដែល realme 14 Pro នឹងមានកាមេរ៉ាត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានការប្រើប្រាស់អំពូលថ្មីដែលហៅថា triple-flash system ដែលមានសមត្ថភាពខ្ពស់ផ្តល់នូវការថតរូប r night-time portraits បានច្បាស់ស្អាតជាងមុនថែមទៀតផង។ ក្រុមហ៊ុន realme បានហៅមុនងារនេះថា គឺជា MagicGlow.
សូមជំរាបថា ជាមួយនិងការឌីស្សាញខ្នងក្រោយដែលមានភាពទាក់ទាញខ្លាំងនេះ គឺក្រុមហ៊ុន realme បានសហការគ្នាជាមួយនិង Valeur Designers ដែលបានធ្វើការបំពាក់នូវបច្ចេកវិទ្យាត្រជាក់សម្រាប់ធ្វើការផ្លាស់ប្តូរពណ៌នៅលើខ្នងក្រោយនេះបានយ៉ាងស្រស់ស្អាតបំផុត។

និយាយរួមទៅនៅពេលដែលស្មាតហ្វូននេះ ប៉ះជាមួយនិងភាពត្រជាក់ វានឹងធ្វើការផ្លាស់ប្តូរពណ៌ភ្លាម។ ដូចរូបភាពស្មាតហ្វូននេះអញ្ចឹង ដំបូងគឺមានពណ៌ Pearl White ហើយវានឹងធ្វើការផ្លាស់ប្តូរពណ៌ទៅកាន់ vibrant blue ភ្លាមនៅពេលដែលស្ថិតនៅក្នុងសីតណ្ហភាពត្រឹម 16 degrees C ឬទាបជាងនេះ។

realme 14 Pro+ មានការឌីស្សាញអេក្រង់ទំហំដល់ទៅ 93.8% ធៀបនិងតួខ្លួន ហើយនឹងមានគែមអេក្រង់ស្តើងត្រឹមតែ 1.6mm ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 និង IP69 ហើយនិងមានការបញ្ជាក់វិញ្ញាបនបត្រទៅលើភាពធន់រឹងមាំពីស្ថាប័ន TUV Rheinland-certified ថែមទៀតផង។ ស្មាតហ្វូននេះ ធន់នឹងការធ្លាក់ ហើយនិងអាចនៅក្នុងទឹកបានយូរជាងម៉ូដែលផ្សេង។

ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ត្រូវបានបង្ហាញវត្តមានជាផ្លូវការណ៌នូវ Danish capital។ សម្រាប់ស្មាតហ្វូនម៉ូដែល realme 14 Pro+ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 7s Gen 3 និងរត់នៅលើស្បែកមុខ Realme UI 6.0 ខណៈដែលម៉ូដែល។ realme 14 Pro Series នេះ មានការតម្លើងមកជាមួយនូវឡែន a periscope telephoto camera និងមានគែមទាំង 4 មានរាងមូល។ សម្រាប់ម៉ូដែលស្តង់ដារ 14 Pro គឺមិនមានមុខងារទាំងនេះទេ។
