ស្វែងរកពួកយើង:

realme 14 Pro Series 5G នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលានេះជាមួយថ្មទំហំ 6000mAh

ដោយ

Koun Jab Luffy

16 មករា 2025 09:20 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រូវគេនិយាយថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូន realme 14 Pro Series 5G ចុងក្រោយបំផុតរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 16 ខែមករានេះហើយ។ ស្មាតហ្វូននេះមាន 2 ម៉ូដែលរួមមាន realme 14 Pro និង realme 14 Pro+។ សម្រាប់ស្មាតហ្វូន realme 14 Pro+ នេះទើបតែបង្ហាញខ្លួននៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុននេះបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលនេះ សម្រាប់ទីផ្សារឥណ្ឌនឹងមានបន្ទះឈីប Snapdragon 7s Gen 3 ដូចទៅនឹងម៉ូឌែលនៅក្នុងប្រទេសចិនផងដែរ។
នៅក្នុងការទម្លាយនៅលើបណ្តាញសង្គម X និងវេបសាយ realme នៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ថា ស្មាតហ្វូន realme 14 Pro Series នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 7s Gen 3 ដែលក្រុមហ៊ុននេះ បានអះអាងថា បន្ទះឈីបនេះគឺសមត្ថភាពខ្លាំងក្លាបំផុត។ សម្រាប់ព័ត៌មានលម្អិតរបស់ស្មាតហ្វូនថ្មីនេះ គឺមានអេក្រង់ទំហំ 6.83-អ៊ីង OLED ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងគែម 1.6mm bezels នៅជ្រុងទាំង 4។ អេក្រង់នេះ ក៏មានការទ្រទ្រង់ទៅលើ  3840Hz PWM dimming, ពន្លឺអេក្រង់ 1500 nits និងការឌីស្សាញអេក្រង់គែមកោងថែមទៀតផង។
Article image
ស្មាតហ្វូន realme 14 Pro Series នេះនឹងមាន 4 ពណ៌គឺ White, Suede Grey, Jaipur Pink និងពណ៌ Bikaner Purple។ ស្មាតហ្វូននេះមានកម្រាស់ត្រឹមតែ 7.5mm។ ស្មាតហ្វូនទាំងពីរនេះមានថាមពលថ្មទំហំ 6000mAh Titan ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W fast charging។ ថាមពលថ្មរបស់ស្មាតហ្វូននេះគឺប្រើប្រាស់បានដល់ទៅ 16.6 ម៉ោងហើយវាមានផ្ទៃដង់ស៊ីតេថាមពលដល់ទៅ  804Wh/L និង 6000mm² VC cooling chamber ដែលធ្វើអោយម៉ាស៊ីនស្មាតហ្វូននេះត្រជាក់បំផុតក្នុងការប្រើប្រាស់។
Article image
សម្រាប់ព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូននេះមិនទាន់ដឹងនោះទេ ខណៈពេលដែលកាមេរ៉ារបស់ស្មាតហ្វូន realme 14 Pro+ នៅក្នុងប្រទេសចិនគឺមាន 3 គ្រាប់ដោយកាមេរ៉ាគោលមានទំហំ 50MP Sony IMX896 (1/1.56″), 50MP Sony IMX882 periscope telephoto lens ជាមួយនឹង 3x magnification និង  8MP ultrawide lens គាំទ្រជាមួយនឹងឡែន  16mm focal length។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាខាងមុខទំហំ 32MP selfie ដែលមានការពង្រឹងជាមួយនឹងបច្ចេកវិទ្យា realme HYPERIMAGE+ imaging technology ដែលអាចធ្វើអោយរូបភាពកាន់តែច្បាស់ និងម៉ត់យ៉ាងស្រស់ស្អាត៕
realme 14 Pro Series 5G នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលានេះជាមួយថ្មទំហំ 6000mAh