ស្វែងរកពួកយើង:

realme 14x នឹងបំពាក់បន្ទះឈីប 5G MediaTek Dimensity 6300 និងមានថ្មទំហំ 6,000mAh

ដោយ

Koun Jab Luffy

16 ធ្នូ 2024 01:17 រសៀល

អាន 2 នាទី

Article image
បន្ទាប់ពីការប្រកាសពីទំហំថ្ម និងបច្ចេកវិទ្យាសាកភ្លើងរបស់ស្មាតហ្វូនជំនាន់ថ្មី realme 14x។ ស្រាប់តែនៅថ្ងៃនេះ realme ក៏បានធ្វើការបង្ហាញចេញពីស៊េរីបន្ទះឈីបដែលត្រូវប្រើនៅលើ realme 14x បន្ថែមទៀត។ តាមការបង្ហោះនៅលើគណនី X របស់ក្រុមហ៊ុន realme បានបង្ហាញថា realme 14x នឹងប្រើប្រាស់បន្ទះឈីប 5G ស៊េរី MediaTek Dimensity 6300 SoC។
ទោះជាយ៉ាងណាក្រុមហ៊ុនមិនបានបង្ហាញពីជម្រើសរ៉េម និងម៉េមូរីរបស់ realme 14x នោះទេ ប៉ុន្តែ បើតាមប្រភពព័ត៌មានចចាមអារាមបានទម្លាយថា realme នឹងផ្តល់ជូននូវជម្រើសម៉ូដែល 6GB/128GB, 8GB/128GB, និង 8GB/256GB។ ស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយនេះ នឹងបំពាក់នូវបន្ទះអេក្រង់ LCD Display  កម្រិត HD+ ទំហំ 6.67-inch។តាមដំណឹងចុងក្រោយបានបញ្ជាក់ថា realme 14x នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 18 ខែធ្នូ នេះ។
Article image
ស្មាតហ្វូនស៊េរីថ្មីនេះ ក៏នឹងមានប្រព័ន្ធការពារទឹកកម្រិត IP69, មានថ្មទំហំធំដល់ 6,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 45W Wired Fast Charging ហើយនិងមានជម្រើសបីពណ៌ គឺខ្មៅហៅថា Crystal Black, ទឹកមាសហៅថា Golden Glow និងក្រហម Jewel red។ realme 14x ត្រូវបានគេដឹងថា អាចនឹងមានតម្លៃខ្ទង់ប្រហែល $175 ឡើងទៅ៕