ស្វែងរកពួកយើង:

realme 15 Pro បង្ហាញខ្លួនជាមួយម៉ូដែលពិសេស Game of Thrones Limited Edition

ដោយ

Koun Jab Luffy

09 តុលា 2025 09:06 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបញ្ចេញនូវស្មាតហ្វូនម៉ូដែលថ្មី realme 15 Pro Game of Thrones Limited Edition ជាផ្លូវការហើយ ដោយស្មាតហ្វូនថ្មីនេះ ប្រៀបបីដូចជាកាដូសម្រាប់អ្នកគាំទ្រទៅលើស្មាតហ្វូនត្រកូលនេះ។ ស្មាតហ្វូនថ្មីនេះ គឺមានការឌីស្សាញថ្មីជាច្រើនទម្រង់ដោយមានការជម្រុញចេញពីហ្គេម HBO Game of Thrones។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះអាចផ្លាស់ប្តូរពណ៌បានថែមទៀតផង នៅពេលដែលឡើងកំដៅ។ សម្រាប់ស្បែកខាងក្រោយរបស់ស្មាតហ្វូននេះ នឹងឡើងពណ៌ក្រហមនៅពេលដែលសីតុណ្ហភាពកើនឡើងលើសពី  44°C ។
ជាមួយនិងរូបរាងថ្មីនេះ លោកអ្នកនឹងឃើញមានតែមផុស House Targaryen sigil ខណៈពាក្យថា Game of Thrones គឺស្ថិតនៅក្បែរកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូន realme 15 Pro Game of Thrones edition នេះក៏ប្រើប្រាស់នូវរង្វង់ពណ៌មាសនៅលើ Lenses កាមេរ៉ាភ្លោះជាមួយនឹងពាក្យថា ‘Winter is Coming’ និង ‘Hear me Roar’។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏មានឡូហ្គោ “Game of Thrones” និងគែមពណ៌មាសជាមួយនឹងពាក្យថា “Fire and Blood” និងក្រញាំនាគថែមទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះមានគែមពណ៌មាស និងកម្រាស់ 7.84mm។ នៅក្នុងប្រអប់ស្មាតហ្វូនថ្មីនេះ លោកអ្នកនឹងទទួលបាននូវ ron Throne phone stand, SIM Ejector Pin ដែលមានរូបរាងដូចទៅនឹង Hand of the King និងរូបភាព Postcards / Stickers ជាច្រើនទៀត។ ក្រុមហ៊ុន Samsung ក៏ដាក់បញ្ចូលនូវ  80W charger និងខ្សែសាកថ្មនៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះនឹងមាន Themes / icons ដែលមានការជម្រុញពី Game of Thrones ជាមួយនឹងមុខងារ AI Editing ជាច្រើនទៀត។
Article image
សម្រាប់ AI Edit Genie នឹងអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបង្កើតរូបភាពជាច្រើនបានយ៉ាងអស្ចារ្យ។ ស្មាតហ្វូននេះគឺមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូន Realme 15 Pro អញ្ចឹង។ ស្មាតហ្វូនជំនាន់ថ្មីនេះ មានថាមពលថ្មទំហំ 7,000 mAh, បន្ទះឈីប Snapdragon 7 Gen 4 SoC កាមេរ៉ាក្រោយភ្លោះទំហំ 50MP ហើយនិងកាមេរ៉ាមុខទំហំ 50MP Selfie។
Article image
ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.8 អ៊ីង Full HD+ AMOLED panel គាំទ្រជាមួយនឹងកម្រិតអេក្រង់ល្បឿន 144Hz refresh rate។ ស្មាតហ្វូន realme 15 Pro Game of Thrones Limited Edition នេះមានតម្លៃ $510 សម្រាប់ទំហំ 12GB/512GB ហើយស្មាតហ្វូននេះ នឹងលក់ក្នុងចំនួន 5000 គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារសកល៕
realme 15 Pro បង្ហាញខ្លួនជាមួយម៉ូដែលពិសេស Game of Thrones Limited Edition