ស្វែងរកពួកយើង:

realme 15 Pro នឹងបំពាក់ថាមពលថ្មធំដល់ទៅ 7,000mAh និងពន្លឺអេក្រង់ 6,500nits

ដោយ

Koun Jab Luffy

16 កក្កដា 2025 12:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រៀមបង្ហាញចេញស្មាតហ្វូនជំនាន់ថ្មី realme 15 Series របស់ខ្លួននៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 24 ខែកក្កដាខាងមុខនេះហើយ ដោយម៉ូដែលនេះ អាចជាស្មាតហ្វូនជំនាន់ realme 15 Pro 5G។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលថែមទៀតផងដោយសារតែស្មាត ហ្វូនថ្មីនេះមាន ថាមពលថ្មធំ និងពន្លឺអេក្រង់ខ្ពស់។ តាមការបញ្ជាក់នៅលើវេបសាយអោយដឹងថា realme 15 Pro 5G នេះ នឹងបង្ហាញខ្លួននៅ ថ្ងៃទី 24 ខែកក្កដានេះ វេលាម៉ោង 7 PM IST។
ស្មាតហ្វូនជំនាន់ថ្មី នេះ អាចនឹងមានថាមពលថ្មដល់ទៅ 7,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging តាមរយៈរន្ធសាកថ្ម USB-C។ អ្វីដែលពិសេសទៀតនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់នូវអេក្រង់ HyperGlow 4D Curve+ កញ្ចក់ AMOLED display គាំទ្រជាមួយនឹងកម្រិតពន្លឺ 6,500 nits និងមានល្បឿន 144Hz refresh rate។
Article image
ក្រុមហ៊ុន realme បាននិយាយថា សម្រាប់អេក្រង់នេះ មានគឺមានទំហំដល់ទៅ 94% ធៀបនឹងតួខ្លួន ហើយនឹងមានកម្រិតនៃការឆ្លើយតបទៅលើអេក្រង់ 2,500Hz touch response rate រួមនិងការការពារដោយកញ្ចក់ Corning Gorilla Glass ទៀតផង ដែលធ្វើអោយស្មាតហ្វូននេះអាចប្រជែងជាមួយនឹងស្មាតហ្វូនប្រណិតជាច្រើន។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7 Gen 4 ជាមួយនឹងដំណើរការ 4nm ដែលមានការបង្កើនល្បឿនលឿនជាងមុន 27% ដែលផ្តល់នូវភាពងាយស្រួលកាន់តែរលូននៅក្នុងការលេងហ្គេម និងការងារ multitasking ។ ក្រៅពីថាមពលថ្មធំ នៅលើស្មាតហ្វូននេះ ក៏មានកម្រាស់ស្តើងត្រឹម 7.69mm ហើយអាចនឹងប្រើប្រាស់នូវ IP69 សម្រាប់ការពារធូលី និងការជ្រាបទឹកទៀតផង។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមាន 4 ពណ៌គឺ Flowing Silver, Silk Purple, Velvet Green និង Silk Pink ។
Article image
ក្រុមហ៊ុន realme អាចនឹងបញ្ចេញនូវមុខងារ AI ថ្មីៗជាច្រើនទៀតដូជជា AI Edit Genie ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការកែរូបភាពដោយប្រើប្រាស់នូវសំឡេងបាន។ នៅក្នុងនោះ ក៏មានមុខងារ AI Gaming Coach 2.0 និង AI Ultra Touch Control សម្រាប់ជំនួយដល់ការលេងហ្គេមថែមទៀតផង។ ក្រុមហ៊ុន realme បញ្ជាក់ថា សម្រាប់ព័ត៌មានលម្អិតនៃកាមេរ៉ានឹងបញ្ជាក់ជាផ្លូវការឆាប់ៗនេះ៕