ស្វែងរកពួកយើង:

realme Flip និង realme Fold នឹងបង្ហាញខ្លួនជាផ្លូវការណ៌នេះបើតាមនាយកប្រតិបត្តិរបស់ realme!

ដោយ

Koun Jab Luffy

09 មីនា 2023 02:42 រសៀល

អាន 2 នាទី

Article image
មកដល់ពេលនេះ Samsung បានក្លាយជាអ្នកនាំមុខគេហើយនៅលើទីផ្សារស្មាតហ្វូនបត់បាន បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនរបស់ខ្លួនប៉ុន្មានឆ្នាំមកនេះ។ សម្រាប់ឆ្នាំនេះទីផ្សារស្មាតហ្វូនបត់បានអាចនឹងមានការផ្លាស់ប្តូរហើយ ដោយសារតែមានក្រុមហ៊ុនជាច្រើនបានចូលរួមប្រជែងទីផ្សារនេះដែរ។
នៅពេលដ៏ខ្លីនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ នឹងមានដៃគូរថ្មីមកប្រជែងហើយ នោះគឺវត្តមានរបស់ OPPO Find N2 Flip។ ជាមួយនិងម៉ូដែលនេះ ត្រូវគេមើលឃើញថា នឹងប្រជែងជាមួយ Galaxy Z Flip សម្រាប់ទីផ្សារសកល។ហើយជាមួយគ្នានេះ ក៏មានវត្តមាន Tecno Phantom V Fold និង OnePlus V Fold ផងដែរ ដោយស្មាតហ្វូនបត់បានថ្មីនេះ នឹងប្រជែងជាមួយ Galaxy Z Fold series។ នៅមិនទាន់អស់នោះទេ Samsung ក៏នូវមានអ្នកប្រជែងថ្មីមួយទៀតដែរ នោះគឺស្មាតហ្វូនបត់បាន Flip ក៏ដូចជា Fold របស់ក្រុមហ៊ុន realme។
បើយោងតាមការបង្ហោះរបស់នាយកប្រតិបត្តិរបស់ realme លោក CEO Madhav Sheth បានសួរទៅកាន់ហ្វេនៗថា តើគ្រប់គ្នាចង់បានស្មាតហ្វូនបត់បានម៉ូដែល Realme Flip ឬក៏ Realme Fold សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ។ ក្រុមហ៊ុននេះត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញទាំងម៉ូដែល vertical និង horizontal។
Article image
លោក Shet បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមាន Realme Flip ហើយនិង Realme Fold ប៉ុន្តែមិនទាន់បញ្ជាក់ថាគឺជាឈ្មោះផ្លូវការណ៌នៅឡើយទេ។ ប៉ុន្តែលោកនាយកប្រតិបិត្តរូបនេះ បានទម្លាយថា វត្តមានស្មាតហ្វូនបត់បានទាំងពីរ គឺពិតជាមានមែន ខណៈដែលព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនៅមិនទាន់មាននោះទេ។