
កាលពីដើមសប្តាហ៍នេះ មានលក្ខណៈសម្បត្តិជាច្រើនអំពីស្មាតហ្វូន realme GT 2 Pro ដែលមានការទម្លាយនៅក្នុងការបែកធ្លាយមួយ។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 888 SoC និងកាមេរ៉ា 108MP ឬ 50MP។ នៅពេលនេះ មានការបែកធ្លាយថ្មីមួយដែលមានការទម្លាយអំពីការផ្លាស់ប្តូរជាច្រើនផងដែរ។
ជាមួយគ្នានេះ បើយោងតានៅក្នុងការបង្ហោះចេញពី WHYLAB នៅលើ Weibo បានទម្លាយថា ស្មាតហ្វូន realme GT 2 pro ដែលមានលេខកូដ RMX3301 នឹងប្រកាសបង្ហាញខ្លួននៅដើមឆ្នាំ 2022 នេះ។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen1 ឬ Snapdragon 898។ ស្មាតហ្វូននេះនឹងមាន LPDDR5 memory (RAM) និង UFS 3.1 flash memory។

អេក្រង់របស់ស្មាតហ្វូននេះ គឺមានទំហំ 6.51-inch FHD+ AMOLED ជាមួយនឹងការឌីស្សាញ punch-hole និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់ថែមទៀត។ ស្មាតហ្វូននេះមានកម្រិត 404ppi pixel density និងបច្ចេកវិទ្យាសាកថ្មលឿន 125w fast charging ។ ស្មាតហ្វូននេះ មានកាមេរ៉ា 50-megapixel + 8-megapixel + 5-megapixel និងកាមេរ៉ាខាងមុខទំហំ 32-megapixel។ វាក៏មានការទ្រទ្រង់នូវមុខងារ autofocus, OIS និង EIS ផងដែរ។ ស្មាតហ្វូននេះមានបច្ចេកវិទ្យា 4-in-1 pixel binning technology ដែលអាចថតនៅក្នុងកម្រិត 50-megapixel។

ស្មាតហ្វូននេះ មានថាមពលថ្មទំហំ5000mAh ហើយវានឹងមានរ៉េមទំហំ 8GB ឬ 12GB ។ ស្មាតហ្វូន GT 2 Pro នេះនឹងប្រើប្រាស់នូវ realme UI 3.0 ផ្អែកនៅលើ Android 12 ផងដែរ៕
