ស្វែងរកពួកយើង:

realme GT 2 Pro នឹងមានថាមពលថ្ម 5,000mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 125W Fast Charging អាចនឹងមានតម្លៃ 4,000 យ៉ន់

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2021 04:46 ល្ងាច

អាន 2 នាទី

ថ្មីៗនេះ មានការបែ្លកធ្លាយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme GT 2 Pro ខណៈដែលមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា ស្មាតហ្វូន Realme GT 2 Pro នៅលើអ៊ីនធឺរណិតផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏ទទួលបាននូវវិញ្ញាបនបត្រជាច្រើនរួចមកហើយផងដែរ។ កាលពីខែមុននេះ ស្មាតហ្វូន realme GT 2 Pro នេះ បានបង្ហាញខ្លួននៅលើ IMEI Database ដែលមានលេខម៉ូដែល RMX3301។ នៅក្នុងបញ្ជី IMEI នេះ ក៏បង្ហាញអំពីឈ្មោះរបស់ស្មាតហ្វូននេះផងដែរ។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ក្រុមហ៊ុន realme សម្រេចចិត្តក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូននេះជាជាងការបង្ហាញវត្តមានរបស់ស្មាតហ្វូន realme X70, X80។ មានវត្តមានជាច្រើននៃស្មាតហ្វូន realme GT Neo2T, GT Neo2, Master Explorer Edition, GT Master Edition និង realme GT Neo។
កាលពីដើមឆ្នាំនេះ មានរបាយការណ៍មួយ បានទម្លាយថា ក្រុមហ៊ុន realme នឹងបញ្ឈប់នូវការផលិតទៅលើស្មាតហ្វូនជាច្រើនទៀត ដែលប្រើប្រាស់នៅក្រោមឈ្មោះ realme GT Series។ ស្មាតហ្វូន realme GT 2 Pro នឹងក្លាយជាម៉ូដែលចុងក្រោយថ្មីបំផុត។  តាមការទម្លាយនៅលើ Weibo តាមរយៈគណនី WHYLAB បានបញ្ជាក់ថា ស្មាតហ្វូន realme GT 2 Pro នេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 8 Gen1 (Snapdragon 898) SoC រ៉េម LPDDR5 RAM និង UFS 3.1 Storage។ ស្មាតហ្វូន realme GT 2 Pro នេះ មានអេក្រង់ 6.51 អ៊ីង AMOLED ជាមួយនឹងកម្រិតភាពច្បាស់ FHD+។
Article image
ស្មាតហ្វូននេះ មាន Aspect Ratio20:9, Refresh Rate ខ្ពស់ និង 404ppi Pixel Density។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយ 50MP ជាមួយនឹង OIS (Optical Image Stabilization) និងកាមេរ៉ាខាងមុខទំហំ  32MP។ ស្មាតហ្វូន realme GT 2 Pro នេះ មានបច្ចេកវិទ្យា 125W Fast Charging និងថាមពលថ្ម 5,000mAh។ ស្មាតហ្វូន realme GT 2 Pro អាចនឹងមានតម្លៃ CNY 4,000៕
realme GT 2 Pro នឹងមានថាមពលថ្ម 5,000mAh ដែលមានការទ្រទ្រង់នូវបច្ចេកវិទ្យា 125W Fast Charging អាចនឹងមានតម្លៃ 4,000 យ៉ន់