
នៅពេលនេះ ក្រុមហ៊ុន realme បានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme GT 6។ ស្មាតហ្វូននេះ គឺមានការទន្ទឹងរឹងចាំពីសំណាក់ដែលមនុស្សជាច្រើននៅក្នុងទីផ្សារសកល។ នៅថ្ងៃនេះនៅមុនការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ បានបញ្ជាក់អំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះហើយ។ បើមើលទនៅក្នុងរូបភាព Poster នេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme GT 6 នេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 8s Gen 3 SoC ។
ជាមួយគ្នានេះ តាមរយៈនៃការបំពាក់នូវបន្ទះឈីបដ៏ខ្លាំងក្លានេះ មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ មានពិន្ទុនៅលើ AnTuTu លើសពី 1.5 លានថែមទៀតផង។ អមដំណើរជាមួយនិងបន្ទះឈីបនេះ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់បានជាមួយនឹងរ៉េម LPDDR5X RAM និង UFS 4.0 storage។ បន្ថែមពីបន្ទះឈីបនេះ ក៏ដំណើរការប្រកបដោយការធានាទៅលើប្រព័ន្ធត្រជាក់នៅលើម៉ាស៊ីនបានយ៉ាងល្អថែមទៀតផង។

ក្រុមហ៊ុន realme បានអះអាងថា ស្មាតហ្វូន realme GT 6 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលមានប្រព័ន្ធ 10,014 sq mm dual VC cooling system។ ក្រុមហ៊ុននេះបញ្ជាក់បន្ថែមថា ស្មាតហ្វូនថ្មីនេះ នឹងមានចំនុចពិសេសនោះគឺ flagship chipset, flagship cooling និង flagship cooling។ ក្រៅពីបន្ទះឈីប Snapdragon 8s Gen 3 និងប្រព័ន្ធ 9 layer cooling system នោះ នៅលើស្មាតហ្វូននេះ ក៏នឹងមានការប្រើប្រាស់នូវថាមពលថ្មទំហំ 5500mAh ប្រើគាំទ្រជាមួយនឹងកម្លាំងសាក 120W wired fast charging ដែលអាចសាកថ្មនេះត្រឹមតែ 10 នាទីបាន 50% និងការសាកថ្ម 28 នាទីបានពេញ 100%។

បើមើលទៅលើការឌីស្សាញនោះ ស្មាតហ្វូន realme GT 6 នេះ នឹងមានតួខ្លួនដែលមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន realme GT 6T អញ្ចឹងដែរ។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូននេះ អចនឹងមានការប្រើប្រាស់នូវកញ្ចក់ប្រណិតនៅខាងក្រោយជាជាងការប្រើប្រាស់នូវប្លាស្ទិកដែលមាននៅលើស្មាតហ្វូនGT 6T។ ស្មាតហ្វូន realme GT 6 នឹងបង្ហាញខ្លួនជាផ្លូវនៅថ្ងៃទី 20 ខែមិថុនខាងមុខនេះហើយ៕
