ស្វែងរកពួកយើង:

realme GT 6T នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃ 22 ឧសភាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

13 ឧសភា 2024 04:58 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Realme GT 6T នៅលើទីផ្សារសកលនាពេលដ៏ខ្លីខាងមុខនេះហើយ។ ជាមួយនិងវត្តមានម៉ូដែលនេះ ត្រូវបានគេនិយាយថា គឺជាម៉ូដែលថ្មីៗមួយដែលមានការ rebranded version ចេញពីស្មាតហ្វូន  Realme GT Neo 6 SE ដែលដាក់លក់នៅលើទីផ្សារប្រទេសចិននាពេលកន្លងមក។ នៅថ្ងៃនេះក្រុមហ៊ុន realme បានចេញមកប្រកាសថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃទី 22 ឧសភាខាងមុខនេះហើយ។
ការសម្ពោធជាផ្លូវការរបស់ realme GT 6T នៅក្នុងទៅផ្សារឥណ្ឌា នឹងធ្វើឡើងនៅម៉ោង 12:00 PM ថ្ងៃទី 22 ខែឧសភាខាងមុខ។ បន្ថែមពីលើការជូនដំណឹងនេះ ក្រុមហ៊ុននេះក៏បានចែករំលែកនូវព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូននេះផងដែរអ។ នៅលើបញ្ជីរបស់ Amazon India microsite បានបង្ហាញថា ស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3 SoC និងទទួលបាននូវពិន្ទុខ្ពស់ដល់ទៅ 1.5 លាន ទៅលើការតេស្តសមត្ថភាពពី AnTuTu benchmark។
ក្រុមហ៊ុននេះក៏បានបញ្ជាក់ពីការតម្លើងនូវប្រព័ន្ធរក្សាភាពត្រជាក់ Vapor Chamber cooling system ដែលមានទំហំធំ ដើម្បីជួយបន្ទះឈីបអោយដំណើរការបានស្រួល និងអាចរក្សាសីតុណ្ហភាពនៅលើស្មាតហ្វូននេះអោយនៅតែត្រជាក់បានយូរផងដែរ។ ខណៈដែលក្រុមហ៊ុននេះនៅមិនទាន់ទម្លាយលក្ខណៈសម្បតិតរបស់ស្មាតហ្វូននេះនោះ យើងអាចមកមើលព័ត៌មានមួយចំនួមរបស់ realme GT Neo 6 SE ដែលមានលក់នៅលើទីផ្សារប្រទេសចិនបាន។
Realme GT 6T នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង OLED display ល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ peak brightness ខ្ពស់ដល់ទៅ 6,000nits។ នៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនូវបន្ទះឈីប Snapdragon 7+ Gen 3 រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage។ មានការបញ្ជាក់ថា ស្មាតហ្វូននេះ មានទំហំ 128GB ប្រភេទ UFS 3.1 storage។
Article image
និយាយពីកាមេរ៉ាថតវិញ នៅលើស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP ដែលជាសិនស័រ Sony IMX882 គាំទ្រនូវមុខងារ OIS និងមួយគ្រាប់ទៀតមានទំហំ 8MP ultra-wide camera។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP Sony IMX615។ ស្មាតហ្វូន GT 6T អាចនឹងមានថ្មទំហំធំដល់ទៅ 500mAh គាំទ្រនូវកម្លាំងសាក 100W fast charging។
realme GT 6T នឹងបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាថ្ងៃ 22 ឧសភាខាងមុខនេះហើយ