ស្វែងរកពួកយើង:

realme GT 6T បង្ហាញវត្តមានជាមួយនិងបន្ទះឈីប Snapdragon 7+ Gen 3 និងមានកម្លាំងសាកល្បឿន 120W charging

ដោយ

Koun Jab Luffy

23 ឧសភា 2024 08:28 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន realme បានប្រកាសចេញនជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល GT Seriesរបស់ខ្លួននៅលើទីផ្សារសកលហើយ ដោយបានចាប់ផ្តើមពីប្រទេសឥណ្ឌា ជាមួយនិងវត្តមានរបស់ GT 6T។ ស្មាតហ្វូនថ្មីនេះ មើលទៅគឺមានការឌីស្សាញរូបរាងដូចគ្នាបេះបិតប្រៀបធៀបជាមួយនិងស្មាតហ្វូន GT Neo6 SE ហើយក៏ជាម៉ូដែលថ្មីមួយ ដែកមានការបំពាក់នូវបច្ចេកវិទ្យាសាកដែលមានល្បឿនលឿនជាងគេផងដែរ។
ស្មាតហ្វូនជំនាន់ថ្មី GT 6T ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 7+ Gen 3 រ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 512GB ។ សម្រាប់ផ្នែកខាងមុខវិញ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះអេក្រង់ដែលមានការទ្រទ្រង់បានជាមួយនិងកម្រិតពណ៌ 10-bit និងមានទំហំធំដល់ទៅ 6.78-អ៊ីង ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យា LTPO AMOLED display ព្រមទាំងកម្រិត peak brightness 6,000nits ថែមទៀតផង។ បន្ថែមពីនេះ បន្ទះអេក្រង់នេះ ក៏មានសមត្ថភាពអាចបង្ហាញចេញបានទំហំ 2780x1264pixels ហើយនិងមានការទ្រទ្រង់នូវល្បឿន 120Hz refresh rate ទៀតផង។
Article image
នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP Sony LYT-600 គាំទ្រនូវ f/1.9 ខណៈដែលគ្រាប់ទីពីរមានទំហំ 8MP ជាកាមេរ៉ា ultra-wide។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP។
Article image
ស្មាតហ្វូន GT ជំនាន់ថ្មីនេះ មានថ្មទំហំ 5,500mAh គាំទ្រនូវកម្លាំងសាក 120W SuperVOOC charging និងមានភ្ជាប់ជាមួយនូវឆ្នាំងសាកក្នុងប្រអប់មកជាស្រច។ ស្មាតហ្វូននេះរត់នៅលើស្បែកមុខកម្មវិធី realme UI 5.0 ផ្អែកជាមួយនិង Android 14 ហើយនិងទទួលបាននូវការអាប់ដែត 4 ឆ្នាំទៅលើ Software ហើយនិង 3 ឆ្នាំទៅលើ OS។
Article image
ចំពោះការតភ្ជាប់នៅលើស្មាតហ្វូននេះវិញ គឺមានដូចជា Bluetooth 5.4, Wi-Fi 6 និងអាចប្រើប្រាស់ស៊ីមកាតពីរ ដែលទ្រទ្រង់ជាមួយនិង 5G ផងដែរ។ ស្មាតហ្វូននេះ មានទម្ងន់ 191g និងមានកម្រ៉ាស់ 8.65 mm ដែលទម្ងន់នេះ គឺពិតជាស្រាលមែនទែន។ ស្មាតហ្វូននេះមានពីរពណ៌គឺFluid Silver និង Razor Green។
Article image
realme GT 6T មានតតម្លៃចាប់ពី INR30,999 ($370/€340) សម្រាប់ទំហំ 8GB/128 GB, និងតម្លៃ INR32,999 ($400/€365) ទៅលើទំហំ 8GB/256 GB, ហើយនិងតម្លៃ INR35,999 ($430/€400) ទៅលើទំហំ 12GB/256GB ខណៈដែលតម្លៃ INR39,999 ($480/€440) សម្រាប់ទំហំ 12GB/512GB។
realme GT 6T បង្ហាញវត្តមានជាមួយនិងបន្ទះឈីប Snapdragon 7+ Gen 3 និងមានកម្លាំងសាកល្បឿន 120W charging