ស្វែងរកពួកយើង:

realme GT 7 Pro នឹងបំពាក់សិនស័រ Sony IMX882-Periscope 3x Optical-Zoom និងប្រព័ន្ធការពារទឹកកម្រិត IP69

ដោយ

Koun Jab Luffy

27 មិថុនា 2024 07:54 ព្រឹក

អាន 2 នាទី

Article image
នៅក្នុងខែកក្តដា ខាងមុខនេះ ក្រុមហ៊ុន realme នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល GT6 ដែលបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ ក៏ត្រូវបានគេដឹងថា បាននឹងកំពុងផ្តោតទៅលើការផលិតស្មាតហ្វូនកម្រិតថវិកា ឬ mid-range phone ម៉ូដែល realme 13  Pro Series ផងដែរ។ ហើយនៅមុនដំណាច់ឆ្នាំ 2024 នេះ មានការរំពឹងទុកថា realme នឹងមានការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីមួយទៀត គឺ realme GT7 Pro ដែលជាអ្នកស្នងដំណែងពី realme GT5 Pro ដែលលក់ផ្តាច់មុខតែសម្រាប់ទីផ្សារប្រទេសចិនថែមទៀតផង។
ហើយនៅថ្ងៃនេះដែរ គណនីទម្លាយព័ត៌មានល្បីឈ្មោះក្នុងប្រទេសចិន គឺ Digital Chat Station ក៏បានធ្វើការទម្លាយចេញនូវគុណសម្បត្តិមួយចំនួនរបស់ realme GT7 Pro ផងដែរ។ តាមការបង្ហោះនៅលើគណនី DCS បានឲ្យដឹងថា realme GT7 Pro នឹងបំពាក់កំពូលឈីបនាគរាជជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 8 Gen 4 ដែលត្រូវបានគេដឹងថានឹងប្រកាសចេញក្នុងខែវិច្ឆិកាឆ្នាំនេះ។
Article image
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា GT7 Pro នឹងបំពាក់ប្រព័ន្ធសែនស័រកាមេរ៉ាក្រោយទំហំ 50MP ចំនួន 3 គ្រាប់ ដែលក្នុងនោះមាននូវសែនស័រ Periscope Telephoto កម្រិត 3x optical-zoom ស៊េរី Sony IMX882 សម្រាប់លែនហ្សួម រួមនឹងប្រព័ន្ធបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP69  ដែលធ្វើឲ្យ GT7 Pro ក្លាយជាស្មាតហ្វូនដំបូងរបស់ realme ដែលគាំទ្រ IP69 rating។
Article image
សម្រាប់ផ្នែកអេក្រង់វិញត្រូវបាន DCS ប្រាប់ឲ្យដឹងថា realme GT7 Pro នឹងប្រើបច្ចេកវិទ្យាអេក្រង់កោងគែមប្រភេទ micro-curved OLED Display កម្រិត 1.5K Solution។ ជាងនេះទៅទៀត realme GT7 Pro នឹងជាស្មាតហ្វូនកំពូលដំបូងរបស់ realme ដែលគាំទ្រប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃ single-point Ultrasonic In-Screen Fingerprint Sensor ថែមទៀតផង។
Article image
realme GT7 Pro ក៏នឹងមានជម្រើសរ៉េមទំហំធំដល់ 16GB និងអង្គផ្ទុកទិន្នន័យទំហំធំបំផុតដល់ 1TB ផងដែរ។ ជាពិសេសស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា នឹងបំពាក់នូវថ្មប្រភេទ  extra-large silicon negative electrode battery ប៉ុន្តែ មិនទាន់ដឹងថាមានទំហំធំប៉ុន្មាននៅឡើយទេ៕
realme GT 7 Pro នឹងបំពាក់សិនស័រ Sony IMX882-Periscope 3x Optical-Zoom និងប្រព័ន្ធការពារទឹកកម្រិត IP69