ស្វែងរកពួកយើង:

realme GT 7 Pro នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 4 ខែវិច្ឆិកាខាងមុខនេះ

ដោយ

Koun Jab Luffy

23 តុលា 2024 01:30 រសៀល

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi, Honor, iQOO និង OnePlus នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននៅចុងខែនេះហើយ។ ក្រុមហ៊ុន realme ត្រូវបានគេមើលឃើញថា បានចែកចាយនូវព័ត៌មានជាច្រើនស្តីពីការបង្ហាញខ្លួនរបស់ស្មាតហ្វូន realme GT 7 Pro ដោយបាននិយាយថា ស្មាតហ្វូនអាចនឹងមានការប្រកាសចេញនៅខែតុលានេះថែមទៀតផង។ នៅថ្ងៃនេះ ដើម្បីបញ្ជាក់កាន់តែច្បាស់នោះ នៅថ្ងៃនេះ ក្រុមហ៊ុន realme បានប្រកាសផ្លូវការណ៌ហើយថា realme GT 7 Pro នឹងសម្ពោធនៅលើទីផ្សារចិននៅថ្ងៃទី 4 ខែវិច្ឆិកាខាងមុខ។
ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូន realme GT 7 Pro នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាច្រើននៅក្នុងខែវិច្ឆិកាខាងមុខ។ បើតាមរូបភាពផ្សព្វផ្សាយនេះក៏មានការបង្ហាញដែរថា ស្មាតហ្វូននេះ គឺនឹងមានការប្រកាសចេញនៅប្រទេសចិននាថ្ងៃទី 4 ខែវិច្ឆិកា។ ផ្អែកតាមរបាយការណ៌ខាងលើនេះ បញ្ជាក់ថា GT 7 Pro គឺជាស្មាតហ្វូនដំបូងគេនៅលើទីផ្សារប្រទេសឥណ្ឌា ដែលមានបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ហើយនឹងបង្ហាញវត្តមាននៅពាក់កណ្តាលខែវិច្ឆិកា។ ស្មាតហ្វូននេះ ក៏នឹងមានការប្រកាសចេញនៅលើទីផ្សារអឺរ៉ុប និងអាស៊ាននៅក្នុងខែវិច្ឆិកាដូចគ្នា។
តាមរយៈដំណឹងខាងលើនេះ ក្រុមហ៊ុននេះ ក៏មានបញ្ចេញនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូននេះដោយមានការបង្ហាញថា ស្មាតហ្វូន realme GT 7 Pro នេះ នឹងមានការបំពាក់នូវអេក្រង់ដែលមានគែមកោង micro-quad-curved Eco Sky Screen របស់ក្រុមហ៊ុន Samsung ផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏មានការបញ្ជាក់ថា អេក្រង់នេះក៏មានការគាំទ្រនូវប្រព័ន្ធកាត់បន្ថយ flicker និងបច្ចេកវិទ្យាការពារភ្នែក រួមជាមួយនិង hardware-level full-brightness DC dimming ដែលធ្លាប់ប្រើប្រាស់នៅលើសស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃខ្ពស់ទៀទៀតផង។
Article image
គួរបញ្ជាក់ផងដែរ realme បានទម្លាយព័ត៌មានជាច្រើនរបស់ស្មាតហ្វូន GT 7 Pro រួចហើយ។ ប៉ុន្តែរបាយការណ៌ខាងលើនេះ បានទម្លាយបន្ថែមថា ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6,500mAh កម្លាំងសាក 120W fast charging support ផងដែរ។ សម្រាប់ការថតរូប នៅលើស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 32-Megapixel និងកាមេរ៉ាក្រោយទំហំ 50-Megapixel Sony IMX906 គ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide និងទីបីមានទំហំ 50-Megapixel ហ៊្សូម 3x periscope។ នៅលើស្មាតហ្វូននេះនឹងរត់លើស្បែក realme UI 6 ផ្អែកលើ Android 15, ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅអេក្រង់ ultrasonic, ស៊ុមលោហៈ និងបច្ចេកវិទ្យាការពារទឹក និងធូលី កម្រិត IP69 ថែមទៀតផង។