
យោងតាមរបាយការណណ៌ថ្មីមុននេះបានបញ្ជាក់ថា realme នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន GT 7 Pro នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 4 ខែវិច្ឆិកាខាងមុខនេះហើយ។ ស្របពេលជាមួយនិងដំណឹងនេះ ក្រុមហ៊ុននេះក៏បានប្រកាសថា នឹងបង្ហាញវត្តមានស្មាតហ្វូននេះលើទីផ្សារសកលនាខែក្រោយនេះដូចផងដែរ។ ស្មាតហ្វូន realme GT 7 Pro នឹងកា្លយជាស្មាតហ្វូនដំបូងគេមួយក្នុងចំណោមស្មាតហ្វូនជាច្រើនដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដែលនឹងមានវត្តមាននៅលើទីផ្សារជាច្រើន។
មកដល់ពេលនេះ បើទោះបីជាក្រុមហ៊ុន realme នៅមិនទាន់មានការទម្លាយព័ត៌មានលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះក៏ដោយ ក៏ការបែកធ្លាយនៅលើអនឡាញបានបញ្ជាក់ពីសមត្ថភាពរបស់ស្មាតហ្វូននេះមួយចំនួនរួចហើយ។ នៅថ្ងៃនេះបើមើលទៅការបង្ហោះពី Arsène Lupin នៅលើបណ្តាញ X បានទម្លាយបន្ថែមពីស្មាតហ្វូន realme GT 7 Pro ថ្មីនេះថែមទៀតហើយ។
ការបែកធ្លាយខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូន GT 7 Pro នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង AMOLED display បង្ហាញចេញបានជាមួយទំហំខ្ពស់ដល់ទៅ 2780x1264 pixels ហើយអេក្រង់នេះ ក៏អាចនឹងមានការទ្រទ្រង់នូវល្បឿន 120Hz refresh rate រួមនិងកម្រិត pixel ដល់ទៅ 450ppi ក៏ដូចជា peak brightness ខ្ពស់ដល់ទៅ 6000 nits ថែមទៀតផង។ GT 7 Pro ត្រូវបានបញ្ជាក់ជាផ្លូវការណ៌ហើយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ដំណើរការដោយបច្ចេកវិទ្យា 3nm ជំនាន់ទី 2 របស់ TSMC ដែលមានការប្រើប្រាស់នូវ Oryon core CPUs ដែលមានកម្លាំងរត់បានជាមួយល្បឿនដល់ទៅ 4.32GHz។ realme នឹងមានរ៉េមទំហំ 12GB ប្រភេទ LPDDR5X RAM និងអង្គចងចាំទំហំ 512GB ប្រភេទ UFS 4.0 storage។
ជាមួយគ្នានេះក៏មានការបញ្ជាក់ថា GT 7 Pro នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលត្រូវបានគេទម្លាយថា មានទំហំ 50MP wide-angle lens គាំទ្រដោយកម្រិត f/1.88 aperture និងគ្រាប់ទីពីមានទំហំ 50MP telephoto lens ហើយនិងគ្រាប់ទីបីមានទំហំ 8MP ទ្រទ្រង់នូវកម្រិត f/2.2 aperture ដែលអាចជាឡែន ultrawide lens។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 16MP គាំទ្រនូវកម្រិត f/2.45 aperture ។។

ស្មាតហ្វូននេះ នឹងមានថ្មទំហំ 6500mAh គាំទ្រនូវកម្លាំងសាក 120W fast charging។ GT 7 Pro ត្រូវគេទម្លាយថា នឹងរត់នៅលើ Android 15 ផ្អែកលើ realme UI 6 ហើយនិងមានរន្ធ USB-C port ប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់, GPS, Dual SIM support និង 5G connectivity ផងដែរ។
