ស្វែងរកពួកយើង:

realme GT 7 Pro ត្រូវគេទម្លាយថា នឹងមានបំពាក់ប៊ូតុងកាមេរ៉ាដូច iPhone 16 អញ្ចឹង

ដោយ

Koun Jab Luffy

11 កញ្ញា 2024 09:27 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme ទើបតែបង្ហាញចេញនូវស្មាតហ្វូន realme 13 Pro Series នៅទីផ្សារប្រទេសឥណ្ឌា រួមនិងទីផ្សារប្រទេសចិនផងដែរ។ បន្ថែមពីនេះទៀតក្រុមហ៊ុននេះក៏បានបន្តប្រកាសចេញនូវស្មាតហ្វូនជាច្រើនម៉ូដែលទៀតនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដែលក្នុងនោះមានដូចជាម៉ូដែល realme 13, realme 13+ និងNarzo 70 Turbo 5G ។ តាមដំណឹងថ្មីនៅក្នុងសប្តាហ៍នេះ បាននិយាយថា ក្រុមហ៊ុននេះ បានត្រៀមប្រកាសចេញ realme P2 Pro ដែលជាស្មាតហ្វូនថ្នាក់កណ្តាលមួយទៀតហើយ។
នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ បាននិយាយា ក្រុមហ៊ុន realme ក៏បានធ្វើការនៅលើស្មាតហ្វូន Flagship ជំនាន់ថ្មីមួយទៀតនោះគឺ realme GT7 Pro។ បើតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក Xu Qi Chase ដែលជាអនុប្រធានអគ្គនាយក និងប្រធានផ្នែកទីផ្សារសកលរបស់ក្រុមហ៊ុន រealme ក៏បានទម្លាយនូវព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូន Flagship នេះ។
Article image
សូមជំរាបថា ថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែបង្ហាញនូវស្មាតហ្វូន iPhone 16 Series ដែលមានការ upgrade ជាមួយនឹងការប្រើប្រាស់នូវប៊ូតុង Camera Control ថ្មី ដែលនេះ គឺជាប៊ូតុង solid-state pressure-sensitive button ដែលអាចប្រើប្រាស់នូវមុខងារ Autofocus ជាមួយនឹងការចុចសង្កត់យូរ ការថតរូបភាពជាមួយនឹងការចុះសង្កត់ និងការប្រើប្រើប្រាស់ទៅលើមុខងារ Zoom in/ Zoom out ផងដែរ។
Article image
កាលពីខែមុននេះមានការរាយការណ៍ថា ស្មាតហ្វូន Find X8 series ថ្មីរបស់ក្រុមហ៊ុន OPPO អាចនឹងមានបំពាក់នូវប៊ូតុង Pressure-Sensitive ដូចគ្នាផងដែរ។ នៅក្នុងការបង្ហោះនៅលើ X នោះលោក  Xu Qi ក៏បានអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងមានប៊ូតុង solid-state button ដែលស្រដៀងគ្នាទៅនឹងប៊ូតុង Capture (Camera Control) ដែលមាននៅលើស្មាតហ្វូន iPhone 16 Series ដែលទើបតែនឹងមានវត្តមានថ្មីៗនេះផងដែរ។ ខណៈពេលដែលយើងនៅមិនទាន់ច្បាស់អំពីឈ្មោះរបស់ស្មាតហ្វូននេះ មានការបញ្ជាក់ថា ស្មាតហ្វូន flagship នេះអាចនឹងមានឈ្មោះហៅថា GT7 Pro។
Article image
នៅក្នុងការបង្ហោះនៅលើ Weibo ថ្មីៗនេះ របស់លោក Xu Qi បានទម្លាយពីពេលវេលានៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន GT7 Pro ហើយ ដោយគាត់បានបង្ហើបថា ស្មាតហ្វូន realme GT7 Pro នឹងបង្ហាញខ្លួនលឿនជាងម៉ូដែលជំនាន់មុននេះ ខណៈពេលដែលស្មាតហ្វូន realme GT5 Pro បង្ហាញខ្លួននៅក្នុងខែធ្នូ ឆ្នាំ 2023 នេះ។ ក្រុមហ៊ុននេះ អាចនឹងប្រកាសនូវស្មាតហ្វូននេះ នៅក្នុងខែវិច្ឆិកាខាងមុខនេះនៅក្នុងប្រទេសចិន។ ស្មាតហ្វូន GT7 Pro នេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែធ្នូខាងមុខនេះ។ ក្រុមហ៊ុន realme ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន GT7 Pro ជាមួយនឹងបន្ទះឈីប Snapdragon 8 Gen 4 ដំបូងគេរបស់ពិភពលោកផងដែរ៕
realme GT 7 Pro ត្រូវគេទម្លាយថា នឹងមានបំពាក់ប៊ូតុងកាមេរ៉ាដូច iPhone 16 អញ្ចឹង