ស្វែងរកពួកយើង:

realme GT 7 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយ

ដោយ

Koun Jab Luffy

17 តុលា 2024 01:24 រសៀល

អាន 2 នាទី

Article image
ខែតុលានេះ ត្រូវបានគេមើលឃើញថា បានក្លាយជាពេលវេលារវល់សម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅក្នុងប្រទេសចិន។ សម្រាប់ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញនូវស្មាតហ្វូន vivo X200 series ដែលមានបន្ទះឈីប Dimensity 9400 ហើយក្រុមហ៊ុន OPPO ក៏នឹងបង្ហាញចេញនូវស្មាតហ្វូន Find X8 និង Find X8 Pro របស់ខ្លួន នៅថ្ងៃទី 24 ខែតុលាខាងមុខនេះផងដែរ។ ចំពោះស្មាតហ្វូន Honor Magic 7 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 30 ខែតុលា។ ក្រឡេកមកមើលស្មាតហ្វូន Xiaomi 15 series, OnePlus 13 និង iQOO 13 ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងសប្តាហ៍ចុងក្រោយនៅក្នុងខែតុលាខាងមុខនេះដូចគ្នា។
យោងតាមការទម្លាយព័ត៌មាននៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន realme ក៏នឹងប្រកាសចេញនូវស្មាតហ្វូន GT7 Pro នឹងបង្ហាញខ្លួននៅក្នុងខែនេះ។ បើមើលទៅលើការទម្លាយនៅលើ Weibo របស់លោក Xu Qi Chase អគ្គនាយករបស់ក្រុមហ៊ុន realme នៅក្នុងប្រទេសចិន បាននិយាយថា ស្មាតហ្វូន realme GT 7 Pro នឹងបំពាក់នូវ Dual-Engine Flagship ជាមួយនឹងបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm ដែលផ្អែកនៅលើបច្ចេកវិទ្យា 3nm របស់ក្រុមហ៊ុន TSMC និង Periscope Telephoto Lens។ នៅពេលនេះ ក្រុមហ៊ុននេះ ក៏ទម្លាយនូវរូបភាពប្រអប់លក់រាយរបស់ស្មាតហ្វូននេះ។
គួរបញ្ជាក់ថា របាយការណ៍ជាច្រើនមុននេះ ធ្លាប់បានទម្លាយថា ស្មាតហ្វូន realme GT 7 Pro នេះ គឺមានអេក្រង់របស់ក្រុមហ៊ុន Samsung កម្រិត 1.5K resolutionទ្រទ្រង់នូវ DC dimming solution ហើយនិងមានការតម្លើងមកនូវបច្ចេកវិទ្យា  ការពារភ្នែកកម្រិតខ្ពស់ថែមទៀតផង។ ស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន realme នេះ នឹងបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ  ultrasonic in-screen fingerprint sensor ។
Article image
ស្មាតហ្វូន GT 7 Pro ត្រូវបានគេទម្លាយថា នឹងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50-Megapixel LYT-700 មានមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8-Megapixel ultra-wide lens ហើយនិងគ្រាប់ទីបីមានទំហំ 50-Megapixel Periscope Telephoto គាំទ្រជាមួយនឹងការហ៊្សូមបាន 3x optical zoom ថែមទៀតផង។ ស្មាតហ្វូន GT 7 Pro នេះ មានថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យា 120W fast charging។ បច្ចេកវិទ្យាថាមពលថ្មថ្មីរបស់ស្មាតហ្វូននេះ ក៏អាចកាត់បន្ថយទៅលើកម្រាស់របស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ Android 15 និង  Realme UI 6 ។បន្ថែមពីនេះ វាក៏ទ្រទ្រង់នូវ IP69 ផងដែរ៕
realme GT 7 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងបង្ហាញខ្លួននៅក្នុងខែនេះហើយ