
ថ្មីៗនេះ ក្រុមហ៊ុន realme បានបញ្ជាក់ថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro នៅប្រទេសចិននាចុងខែនេះហើយ។ ក្រុមហ៊ុននេះ ក៏នឹងមានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនេះសម្រាប់ទីផ្សាសកល ហើយនឹងត្រៀមប្រកាសចេញនាចុងឆ្នាំនេះដូចគ្នា។ ទាក់ទងនឹងស្មាតហ្វូនថ្មីនេះ មានរបាយការណ៌ថ្មីនេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបង្ហាញវត្តមានទីផ្សារប្រទេសឥណ្ឌានាពេលឆាប់ៗនេះផងដែរ។
យោងតាមការបញ្ជាក់នៅលើ SmartPrix តាមរយៈ Yogesh Brar បានទម្លាយាថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងក្លាយជាម៉ូដែលថ្មីដំបូងគេបំផុតសម្រាប់ប្រទេសឥណ្ឌា ដែលនឹងមានការប្រកាសចេញជាមួយនិងបន្ទះឈីប Snapdragon 8 Elite។ លោកបានធ្វើការកត់សម្គាល់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការបង្ហាញវត្តមានទីផ្សារប្រទេសឥណ្ឌានាពាក់កណ្តាលវិច្ឆិកាខាងមុខនេះហើយ។ ម៉ូដែលថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែងជាមួយនិង iQOO 13 ដែលគេរំពឹងថា នឹងមានការប្រកាសចេញនៅប្រទេសឥណ្ឌានាខែធ្នូខាងមុខនេះផងដែរ។
សូមជំរាប realme GT 7 Pro នឹងមានការមានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាបន្ទះអេក្រង់ Samsung AMOLED panel បង្ហាញចេញបានកម្រិត 1.5K resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូនជំនាន់ថ្មីនេះនឹងក្លាយជាស្មាតហ្វូនដំបូងគេរបស់ realme ដែលនឹងមានការប្រើប្រាស់នូវស្កែនម្រាមដៃជំនាន់ថ្មី ultrasonic។
និយាយពីកាមេរ៉ានៅលើ realme GT 7 Pro នឹងមានការបំពាក់នូវកាមេរ៉ាមុខទំហំ 32-Megapixel។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 50-Megapixel LYT-700 គាំទ្រនូវមុខងារ OIS ហើយនិងគ្រាប់ទីពីរទំហំ 8-Megapixel ultra-wide lens រួមនិងគ្រាប់ទីបីមានទំហំ 50-Megapixel LYT-600 periscope telephoto ហ៊្សូម 3x optical zoom។ GT 7 Pro នឹងដំណើរការនៅលើបន្ទះឈីប Snapdragon 8 Elite រ៉េម 16GB LPDDR5x និងអង្គចងចាំទំហំ 1TB។

ស្មាតហ្វូននេះ មានថ្មទំហំ 6,500mAh គាំទ្រនូវកម្លាំងសាក 120W fast charging។ ស្មាតហ្វូននេះក៏មានការបំពាក់នូវស៊ុមលោហៈ និងបច្ចេកវិទ្យាការពារទឹកនិងធូលី IP68/69-rated chassis ហើយនិងស្បែក Realme UI 6 និង Android 15។
