ស្វែងរកពួកយើង:

realme GT 7 Pro នឹងប្រកាសចេញនៅលើទីផ្សារសកលនៅខែក្រោយនេះជាមួយ Snapdragon 8 Elite

ដោយ

Koun Jab Luffy

22 តុលា 2024 08:31 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីមានការប្រកាសចេញជាផ្លូវការណ៌នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite រួចមក នៅពេលនេះ មានសេចក្តីរាយការណ៌ថ្មីបង្ហាញពីស្មាតហ្វូនជំនាន់ថ្មីៗរបស់ Android ប្រើប្រាស់នូវបន្ទះឈីបថ្មីនេះបណ្តើរៗហើយ។ យោងតាមការបញ្ជាក់ខាងលើនេះ បានអោយដឹងថា realme ក៏នឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ ដែលនឹងមានការប្រកាសចេញនុវស្មាតហ្វូនថ្នាក់ប្រណិរបស់ខ្លួនម៉ូដែល realme GT 7 Pro ជាមួយនិងបន្ទះឈីបថ្មីផងដែរ។
ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនថ្នាក់ប្រណិតថ្មីនេះ ត្រូវបានក្រុមហ៊ុន realme សម្រេចហើយថា នឹងមានការប្រកាសចេញនៅលើទីផ្សារប្រទេសចិននៅក្នុងខែនេះ ហើយនឹងបន្តបង្ហាញវត្តមាននៅលើទីផ្សារសកលនៅខែវិច្ឆិកាខាងមុខ។ ស្មាតហ្វូនជំនាន់ថ្មី GT 7 Pro នេះ នឹងមានការដាក់លក់នោលើទីផ្សារធំៗជាច្រើន រួមមានដូចជា ទីផ្សារប្រទេសឥណ្ឌា អ៊ីតាលី អេស្ប៉ាញ ម៉ាឡេស៊ី និងថៃឡង់ដ៍។
Article image
សូមជំរាបថា Snapdragon 8 Elite គឺជាបន្ទះឈីបថ្មីមួយ ដែលត្រូវបានក្រុមហ៊ុន Qualcomm ធ្វើការឌីស្សាញឡើងជាពិសេស និងមានការពង្រឹងសមត្ថភាពខ្ពស់ជាងជំនាន់មុនៗ។ នៅលើឈីបនេះ គឺដំណើរការជាមួយនិង 8 Core CPU ដែលមាន 2 គ្រាប់ជា Performance Cores រត់បានជាមួយល្បឿន 4.32GHz និងជាប្រភេទបន្ទះឈីប 3nm ដែលមានការប្រើប្រាស់ជាមួយនិង Qualcomm Adreno GPU ដែលគាំទ្រដោយ Hexagon NPU សម្រាប់ជំនួយដល់ដំណើរការបច្ចេកវិទ្យា complex multi-modal AI tasks ហើយនិងមានការអាប់ដែតទៅលើកាមេរ៉ា ISP រួមនិងម៉ូឌឹម X80 5G ថែមទៀតផង។