
ស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro នឹងបង្ហាញចេញនៅថ្ងៃទី 04 ខែវិច្ឆិកា ខាងមុខនេះនៅប្រទេសចិន ប៉ុន្តែ realme ត្រូវបានគេដឹងថា បានសម្រេចចិត្តប្រកាសមួយម៉ូដែលក្នុងចំនោមស្មាតហ្វូនជំនាន់ថ្មីនេះជាមួយការប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Samsung Eco² OLED Plus display។
បច្ចេកវិទ្យាអេក្រង់នេះត្រូវបានគេដឹងថាប្រើប្រាស់នូវបច្ចេកវិទ្យា 8T LTPO Panel ជាមួយស្រទាប់ polarizing layer ដែលមាននៅលើអេក្រង់ OLED panel។ បច្ចេកវិទ្យាអេក្រង់ដែលត្រូវបានប្រើនៅលើ realme GT7 Pro នឹងមានកម្រិតពន្លឺ peak brightness ជាង 2,000nits ហៅថា global maximum brightness និងជាង 6,000nits ជា local peak brightness។ ហើយបច្ចេកវិទ្យាអេក្រង់ដែលប្រើនៅលើ GT7 Pro ក៏នឹងប្រើថាមពលថ្មតិចជាង 52% ធៀបនឹងអេក្រង់របស់ជំនាន់ GT6 Pro បច្ចុប្បន្ន។

realme បញ្ជាក់ទៀតថា អេក្រង់របស់ GT7 Pro គាំទ្រកម្រិតទឹកពណ៌ស្តង់ដារ 120% DCI-P3 ហើយក៏ជាស្មាតហ្វូនដំបូងរបស់ក្រុមហ៊ុនដែលគាំទ្រស្តង់ដារទឹកពណ៌កម្រិតខ្ពស់នេះ។ Samsung បង្កើតស្តង់អេក្រង់នេះឡើង គឺដើម្បីជួយបង្កើននៅកម្រិតពន្លឺបានពេញលិញសម្រាប់ផ្នែក hardware-level full-brightness DC dimming ជាមួយ 1fps low-flicker rate និងកម្រិតគុណភាពទឹកពណ៌ខ្ពស់ស្ថិតក្នុងលក្ខខណ្ឌកម្រិតពន្លឺទាប។

បច្ចេកវិទ្យាអេក្រង់នេះ ក៏គាំទ្រនូវកម្រិតស្តង់ដារបង្ហាញ HDR-certified និងគាំទ្រមុខងារ Dolby Vision។ បន្ថែមពីនេះ អេក្រង់របស់ realme GT7 Pro ក៏នឹងមានការឌីស្សាញបែបកោង micro-quad-curved ជាមួយនឹងការគាំទ្របច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោយមអេក្រង់ Qualcomm Ultrasonic fingerprint scanner ថែមទៀតផង៕
