ស្វែងរកពួកយើង:

realme GT 7 Pro នឹងមានការប្រកាសនៅលើទីផ្សារសកលនៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះហើយ!

ដោយ

Koun Jab Luffy

16 វិច្ឆិកា 2024 10:24 ព្រឹក

អាន 3 នាទី

Article image
GT 7 Pro គឺជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនផលិតស្មាតហ្វូន realme ដែលមានប្រកាសចេញនៅលើទីផ្សារប្រទេសចិនកាលពីប៉ុន្មានសប្តាហ៌មុននេះ ប៉ុន្តែមិនទាន់មានការបង្ហាញចេញនៅលើទីផ្សារសកលនៅឡើយទេ។ យោងតាមការសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានអោយដឹងថា realme គ្រោងនឹងមានការសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារសកលនៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះហើយ។ ជាមួយគ្នានេះ ស្មាតហ្វូននេះក៏ត្រូវបានគេប្រទះឃើញនៅលើផេកផ្លូវការណ៌របស់ Amazon.in ប្រទេសឥណ្ឌាផងដែរ។
ប្រភពខាងលើនេះបន្តថា នៅថ្ងៃទី 18 ខែវិច្ឆិការខាងមុខនេះ ក្រុមហ៊ុន realme នឹងមានការដាក់អោយមានការបញ្ជាទិញមុនទៅលើស្មាតហ្វូននេះនៅលើទីផ្សារប្រទេសឥណ្ឌាហើយ ខណៈដែលនៅលើហាងអនឡាញ Amazon.in ហើយនិងហាងមួយចំនួនទៀតនៅលើទីផ្សារនេះដូចគ្នា។ សម្រាប់វិបសាយផ្លូវការណ៌របស់ official Realme website នឹងមានការប្រកាសបញ្ជាទិញមុននៅថ្ងៃទី 25 ខែវិច្ឆិកា។
Article image
សូមជំរាប realme GT 7 Pro គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលមានការឌីស្សាញរូបរាបបែបប្រណិត និងមានការតម្លើងនូវអនុភាពខ្លាំងបំផុតសម្រាប់អ្នកប្រើប្រាស់។ នៅលើស្មាតហ្វូននេះ គឺមានការពង្រឹងទៅលើផ្នែកជាច្រើន ដែលរួមមានដូចជា multitasking, gaming, photography និង fast connectivity ជាដើម។ សម្រាប់តម្លៃស្មាតហ្វូន Realme GT 7 Pro នេះ គឺមានការដាក់លក់នៅលើទីផ្សារអនឡាញ Giztop ក្នុងតម្លៃចាប់ពី $619។
realme GT 7 Pro មានអេក្រង់ទំហំ 6.78-អ៊ីង ដែលជាបន្ទះអេក្រង់ Samsung Eco² OLED display ដែលមានការបំពាក់នូវបច្ចេកវិទ្យាថ្មី ស៊ីថាមពលតិច និងមានការការបង្ហាញចេញនូវព័ត៌មានច្បាស់។ អេក្រង់នេះ គឺមានល្បឿន 120Hz refresh rate ដែលផ្តល់នូវភាពរលូនទៅលើការបញ្ជា ជាពិសេសសម្រាប់ការលេងហ្គេម និងការចាក់វីដេអូ និងមានការសំគាល់ទីទាំងបញ្ជាបានច្បាស់តែម្តង។ អេក្រង់នេះ មានការគាំទ្រនូវកម្រិតឆ្លើយតបអេក្រង់ 2600Hz touch sampling rate ដែលមផ្តល់នូវភាពរវើកសម្រាប់ការបញ្ជា។ អេក្រង់នេះ មានកម្រិត peak brightness of 6000 nits និងមានការគាំទ្រដោយបច្ចេកវិទ្យាអេក្រង់ 2160Hz PWM dimming ទៀតផង។
Article image
realme GT 7 Pro ដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Elite octa-core និងមានរ៉េម 2GB ឬ 16GB ដែលជាប្រភេទ LPDDR5X RAM ដែលជារ៉េមជំនាន់ថ្មីផ្តល់នូវល្បឿនលឿនបំផុតសម្រាប់ការប្រើប្រាស់។ ស្មាតហ្វូននេះ មានរត់នៅលើស្បែកមុខកម្មវិធី Realme UI 6.0 ផ្អែកលើ Android 15។
សម្រាប់ការថតរូបវិញនៅលើស្មាតហ្វូន Realme GT 7 Pro គឺមានកាមេរ៉ាក្រោយ 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ Sony IMX906 មានមុខងារ OIS ហើយនិងគ្រាប់ទីពីរមានមានទំហំ 50MP periscope telephoto lens មានមុខងារ OIS ហើយនិងមុខងារហ៊្សូមបាន 3x optical zoom។ សម្រាប់គ្រាប់ទីបីមានទំហំ 8MP ultra-wide-angle lens ថតបានជាមុំ 122-degree field of view។ សិនស័រទាំងនេះ នឹងមានផ្តល់នូវសមត្ថភាពខ្ពស់បំផុតសម្រាប់ការថតរូប។ ចំពោះកាមេរ៉ាមុខមានទំហំ 16MP។
Article image
realme GT 7 Pro មានអង្គចងចាំទំហំ 256GB, 512GB និង 1TB UFS 4.0 ហើយនិងមានថ្មទំហំ 6500mAh គាំទ្រដោយបច្ចេកវិទ្យា 120W Supervooc fast charging។ ជាមួយគ្នានេះ Realme GT 7 Pro ក៏មានការតម្លើងនូវប្រព័ន្ធទប់ការឡើងកំដៅ diamond ice core cooling system ដែលមានការប្រើប្រាស់នូវបន្ទះត្រជាក់ aerospace-grade cooling gel, tempered VC និង 3D graphene layers ទំហំដល់ 4129mm²។ នៅលើស្មាតហ្វូននេះក៏នូវមុខងារ GT Mode 3.0 ដែលជួយអោយការលេងហ្គេមបានរលូនថែមទៀតផង។
realme GT 7 Pro នឹងមានការប្រកាសនៅលើទីផ្សារសកលនៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះហើយ!