ស្វែងរកពួកយើង:

realme GT 7 Pro អាចនឹងបំពាក់ថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W Fast Charging

ដោយ

Koun Jab Luffy

17 តុលា 2024 08:32 ព្រឹក

អាន 2 នាទី

Article image
យោងតាមរបាយការណ៍ជាច្រើននាពេលថ្មីៗនេះ បានអោយបញ្ជាក់អោយដឹងថា ក្រុមហ៊ុន realme បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនលំដាប់ថ្នាក់ Flagship ជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែលបន្ថែមទៀតហើយសម្រាប់ទីផ្សារប្រទេសចិន។ស្មាតហ្វូន realme GT Neo 7 នឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះហើយ។ ស្មាតហ្វូននេះ នឹងក្លាយជាស្មាតហ្វូនលំដាប់ ថ្នាក់ Flagship ដែលផ្តោតទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លា ខណៈពេលដែលស្មាតហ្វូន realme GT 7 Pro ដែលបង្ហាញខ្លួននៅដើមខែវិច្ឆិកាខាងមុខនេះ នឹងផ្តោតទៅលើបទពិសោធន៍នៃការថតរូបភាពកាន់តែអស្ចារ្យ។
បើមើលទៅលើអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ ក៏មានការទម្លាយអំពីទំហំថាមពលថ្មដែលមាននៅលើស្មាតហ្វូន realme GT 7 Pro នេះផងដែរ។ នៅក្នុងការបែកធ្លាយខាងលើនេះ បានទម្លាយថា ស្មាតហ្វូន realme GT 7 Pro នឹងមានការបំពាក់នូវថាមពលថ្មធំបំផុតដែលមិនធ្លាប់មាននោះទេនៅលើស្មាតហ្វូន realme។ ការបែកធ្លាយមួយទៀត ក៏បានទម្លាយថា ស្មាតហ្វូន realme GT 7 Pro នេះ គឺនឹងមានថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging ។
Article image
បន្ទាប់ពី Digital Chat Station បានបង្ហោះនៅលើ Weibo នោះ លោក Xu Qi Chase អគ្គនាយករបស់ក្រុមហ៊ុន realme នៅក្នុងប្រទេសចិន ក៏ទម្លាយនូវទំហំថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W charging ។ Digital Chat Station ទម្លាយថា អេក្រង់របស់ស្មាតហ្វូននេះ គឺមានការឌីស្សាញគែមកោង និងទ្រទ្រង់នូវកម្រិតភាពច្បាស់ 1.5K ហើយនៅអេក្រង់នេះក៏ទ្រទ្រង់នូវ ultrasonic in-screen fingerprint sensor។
Article image
ស្មាតហ្វូន realme GT 7 Pro នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-Megapixel (LYT-700) + 8-megapixel (ultra-wide) + 50-Megapixel (LYT-600, 3x Periscope)។ សម្រាប់ប្រព័ន្ធប្រតិបត្តិការវិញនៅលើស្មាតហ្វូននេះ គឺនឹងមានការដាក់អោយដំណើរការនូវ Android 15 ផ្អែកលើស្បែកមុខកម្មវិធី realme UI 5 ៕
realme GT 7 Pro អាចនឹងបំពាក់ថាមពលថ្មទំហំ 6,500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 120W Fast Charging