
បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូននេះ នៅក្នុងប្រទេសចិនកាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន realme បានបញ្ជាក់អំពីការបង្ហាញវត្តមានស្មាតហ្វូន realme GT 7 នៅក្នុងប្រទេសឥណ្ឌាហើយក្រុមហ៊ុននេះ ក៏បានប្រកាសអំពីកិច្ចសហការជាមួយនឹងក្រុមហ៊ុន Krafton នៅក្នុងការតេស្តទៅលើការលេងហ្គេមកម្រិត 120fps ដោយរលូនរយៈពេល 6 ម៉ោងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុតថែមទៀតផង។ ស្មាតហ្វូន realme GT 7 ត្រូវបានឌីស្សាញឡើងសម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ហើយ នឹងក៏ក្លាយជាស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ BATTLEGROUNDS MOBILE INDIA PRO SERIES (BMPS) 2025 ខាងមុខនេះផងដែរ។
សម្រាប់ព្រឹត្តិការណ៍វគ្គផ្តាច់ព្រ័ត្រនៃ realme Battlegrounds Mobile India Series (BGIS) 2025 នឹងរៀបចំឡើងនៅចុងសប្តាហ៍នេះនៅ Biswa Bangla Mela Prangan ក្នុង Kolkata ដែលក្រុមប្រកួតប្រជែង BGMI ចំនួន 16 នឹងធ្វើការប្រកួតប្រជែងនៅក្នុងប្រទេសឥណ្ឌា។ realme GT 7 ដែលចេញលក់នៅក្នុងប្រទេសឥណ្ឌានេះ នឹងមានលក្ខណៈសម្បត្តិច្រើនដូចគ្នាទៅនឹង version របស់ប្រទេសចិនអញ្ចឹងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង OLED display ជាមួយនឹងកម្រិតភាពច្បាស់ 2800×1280 resolution ល្បឿន 144Hz refresh rate, 6500 nits peak brightness, 2600Hz touch sampling rate, full DCI-P3 color gamut, 4608Hz PWM dimming និង DC dimming ថែមទៀតផង។

ស្មាតហ្វូន realme GT 7 នេះ មានបន្ទះឈីបDimensity 9400+ កម្រិត 3nm គាំទ្រជាមួយនឹងក្រាហ្វិកកាត Immortalis-G925 GPU។ ស្មាតហ្វូននេះមានរ៉េមទំហំ 12GB ឬ 16GB LPDDR5X RAM និង 256GB, 512GB ឬ 1TB UFS 4.0 storage ហើយនិងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង Realme UI 6.0 ។ និយាយពីការថតរូប នៅលើស្មាតហ្វូននេះមានកាមេរ៉ា 50MP Sony IMX896 ភ្ជាប់ជាមួយនឹង OIS, 8MP ultra-wide lens និង 16MP Sony IMX480។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ in-display ultrasonic fingerprint sensor, nfrared sensor, IP68 និង IP69 សម្រាប់ការពារទឹក និងធូលី , stereo speakers, Wi-Fi 7, Bluetooth 5.4, NFC និង USB Type-C ។ ស្មាតហ្វូន realme GT 7 នេះ នឹងបំពាក់ថាមពលថ្មទំហំ 7200mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 100W fast charging ។ ស្មាតហ្វូននេះ មានលក់នៅលើ Amazon.in, Realme.com និងហាងជាច្រើនទៀតបន្ទាប់ពីការប្រកាសជាផ្លូវការផងដែរ៕
