
យោងតាមការទម្លាយចេញនៅថ្ងៃនេះ បានអោយដឹងថា realme នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme GT 8 series នៅលើទីផ្សារប្រទេសចិននាខែតុលាខាងមុខនេះហើយ ដោយស្មាតហ្វូនថ្មីនេះ គឺនឹងមាន 2 ម៉ូដែល realme GT 8 និង GT 8 Pro។ កន្លងមកធ្លាប់មានការបញ្ចេញនូវព័ត៌មានរបស់ Pro រួចមកហើយសម្រាប់ពេលនេះ មានការទម្លាយថ្មីមួយទៀតនៅលើ Weibo បង្ហាញពី realme GT 8 ថែមទៀតហើយ ដោយម៉ូដែលនេះ គឺមានទំហំតូចជាងម៉ូដែល Pro edition។ ការបែកធ្លាយខាងលើនេះក៏មានការបង្ហើបពីទំហំអេក្រង់ និងថាមពលថ្មនៅលើស្មាតហ្វូននេះផងដែរ។
តាមរបាយការណ៌មុននេះបានទម្លាយថា realme GT 8 Pro នឹងមានអេក្រង់ទំហំ 6.85 អ៊ីងគាំទ្រដោយបន្ទះអេក្រង់ OLED កម្រិត 2K។ សម្រាប់ម៉ូដែលស្តង់ដារវិញ គឺមានអេក្រង់ទំហំតូចជាងបន្តិច ដោយមានអេក្រង់រាបស្មើរ និងមានទំហំត្រឹមតែ 6.6 អ៊ីងប៉ុណ្ណោះ។ នៅលើ realme GT 8 ប្រហែលជាមានការប្រើប្រាស់ថាមពលថ្មត្រឹមតែ 7,000mAh ប៉ុណ្ណោះនេះបើតាមការបែកធ្លាយមុននេះ។

ក្រៅពីព័ត៌មានខាងលើនេះ អ្នកទម្លាយរូបនេះ មិនទាន់មានការទម្លាយនូវព័ត៌មានផ្សេងៗរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះនៅឡឿយទេ។ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាមមុននេះ បានទម្លាយ GT 8 និង GT 8 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 ដូចគ្នា។ ជាមួយគ្នានេះ ក៏មានការបង្ហើបថា GT 8 series is ក៏មានការអាប់ដែតទៅលើការឌីស្សាញរូបរាងមានភាពខុសគ្នាពីជំនាន់មុនផងដែរ។ GT 8 ទាំងពីរនេះ នឹងរត់នៅលើស្បែកមុខកម្មវិធី realme UI 7 ផ្អែកលើ Android 16។

របាយការណ៌ខាងលើនេះពន្តថា Realme GT 8 Pro នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200-Megapixel Periscope Telephoto ហើយក៏មានការតម្លើងនូវម៉ូទ័រខ្លាំងជាងមុន មានឧបាល័រភ្លោះ Dual Speakers និងស៊ុមជុំវិញផលិតពីលោហៈ ហើយថែមទាំងមានការបំពាក់នូវសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ទៀតផង។ realme GT 8 Pro អាចនឹងមានតម្លៃ 3,999 យ៉ន់ ដែលប្រហែលជាង $555 ដុល្លារប៉ុណ្ណោះ។
