ស្វែងរកពួកយើង:

realme GT 8 Pro ត្រូវគេរាយការណ៌ថា អាចនឹងមានថាមពលថ្មធំដល់ទៅ 8000mAh

ដោយ

Koun Jab Luffy

02 ធ្នូ 2024 07:36 ព្រឹក

អាន 2 នាទី

Article image
កាលបីខែវិច្ឆិកាកន្លងទៅនេះ ក្រុមហ៊ុន realme ទើបតែបានបញ្ចេញនូវស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួន realme GT 7 Pro នៅក្នុងទីផ្សារនៃប្រទេសចិន ដោយម៉ូដែលនេះ គឺមានការតម្លើងមកជាមួយនឹងថាមពលថ្មធំដល់ទៅ 6,500mAh ហើយនិងមានកម្រាស់ 8.55mm។
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបំពាក់នូវបច្ចេកវិទ្យាថាមពលថ្មជំនាន់ថ្មីប្រភេទ Silicon-Carbon Anode ដែលមានប្រើប្រាស់នូវសមាសភាគ Silicon និងសមាសភាគ Carbon ដើម្បីបង្កើតនូវដង់ស៊ីតេថាមពលអោយមានកម្រិតខ្ពស់ និងថាមពលថ្មប្រើប្រាស់បានយូរជាងមុន។
Article image
ទាក់ទងជាមួយនិងថាមពលថ្មនេះដែរ ក៏មានការបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នៅមិនទាន់ពេញចិត្តទៅនឹងភាពជោគជ័យនេះទេ ហើយក្រុមហ៊ុននេះ ក៏បានបង្ហាញពីគម្រោងនូវការពង្រីកនូវព្រំដែនកាន់តែឆ្ងាយទៅមុខទៀតទៅលើស្មាតហ្វូន Flagship របស់ខ្លួន។ យោងតាមអ្នកទម្លាយ Digital Chat Station បានរាយការណ៍ថា ក្រុមហ៊ុន realme ក៏ពិចារណ៍ាក្នុងការប្រើប្រាស់នូវថាមពលថ្មថ្មីនៅលើស្មាតហ្វូន realme GT 8 Pro ដែលមានទំហំកាន់តែធំជាងមុនផងដែរ។
Article image
ប្រភពខាងលើនេះ បានបញ្ជាក់ថា ថាមពលថ្មរបស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានថាមពលថ្មទំហំ 8,000mAh ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យាសាកថ្មលឿន 80W Charging ដែលចំណាយពេលប្រហែលជា 70 នាទី ក្នុងការសាកថ្មីពេញម្តង ។ សម្រាប់ជំរើសមួយទៀត គឺជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W Charging គឺសាកថ្មពេញប្រហែលជា 55 នាទី។ សម្រាប់ថាមពលថ្មទំហំ 7,000mAh ជាមួយនឹងបច្ចេកវិទ្យា 120W charging គឺអាចសាកថ្មពេញបាននៅក្នុងពេល 42 នាទី។ ស្មាតហ្វូន realme  GT 8 Pro នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ផងដែរ៕
realme GT 8 Pro ត្រូវគេរាយការណ៌ថា អាចនឹងមានថាមពលថ្មធំដល់ទៅ 8000mAh