ស្វែងរកពួកយើង:

realme GT 8 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 កាមេរ៉ា 200MP Periscope និងបច្ចេកវិទ្យាសាក 100W

ដោយ

Koun Jab Luffy

17 មេសា 2025 12:23 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Qualcomm ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញចេញនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Elite 2 នៅក្នុងខែតុលាឆ្នាំ 2025 ខាងមុខនេះហើយ។ ជាមួយនិងវត្តមានបន្ទះឈីបនេះ មានក្រុមហ៊ុនជាច្រើន បានត្រៀមខ្លួននឹងប្រកាសចេញនូវស្មាតហ្វូន Flagship ជាច្រើនរបស់ពួកគេ ដែលនឹងបំពាក់នូវបន្ទះឈីបថ្មីនេះនៅក្នុងក៏មាន realme ផងដែរ។ សូមជំរាបថា កាលពីខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅនេះ ក្រុមហ៊ុននេះក៏ទើបតែបង្ហាញស្មាតហ្វូន realme GT 7 ដែលមានបំពាក់នូវបន្ទះឈីប  Snapdragon 8 Elite ផងដែរ។
មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme GT 8 Pro អាចនឹងបង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិដូចគ្នានៅក្នុងទីផ្សាររបស់ចិនផងដែរ។ សូមជំរាបថា នៅក្នុងការបង្ហោះមួយនៅលើ Weibo របស់អ្នកទម្លាយ Digital Chat Station ក៏បានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ស្មាតហ្វូន  GT 8 Pro នេះដូចគ្នា។ បើតាមការបញ្ជាក់របស់អ្នកទម្លាយនេះ បាននិយាយថា ស្មាតហ្វូន realme GT 8 Pro ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 នឹងមានអេក្រង់រាបស្មើរប្រភេទ OLED screen ដែលទ្រទ្រង់ទៅលើកម្រិតភាពច្បាស់ដល់ទៅ 2K resolution។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះដែរ ស្មាតហ្វូន GT 8 Pro នេះក៏នឹងមានសិនស័រ ultrasonic ដូចគ្នា។
Article image
និយាយពីកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី GT 8 Pro នេះវិញ គឺនឹងមានទំហំ 200-Megapixel Periscope Telephoto។ តាមអ្នកទម្លាយដដែលនេះបានបន្ថែមថា ស្មាតហ្វូននេះ នឹងមានគែមធ្វើពីលោហធាតុ និងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 100W charging ផងដែរ។ យោងតាមថាមពលថ្មរបស់ស្មាតហ្វូននេះគឺមិនតិចជាង 7,000mAh នោះទេ។ គួរំលឹកផងដែរថា ស្មាតហ្វូន realme GT 7 Pro ដែលមានវត្តមានមុននេះ គឺមានអេក្រង់ទំហំ 6.78-អ៊ីង Micro-Quad-Curved Samsung AMOLED ដែលមានកម្រិតភាពច្បាស់ 1.5K resolution ល្បឿន 120Hz refresh rate និងសិនស័រ  ultrasonic in-screen fingerprint sensor។
Article image
ស្មាតហ្វូន realme GT 7 Pro មានបន្ទះឈីប Snapdragon 8 Elite និងថាមពលថ្មទំហំ  6,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W charging។ សម្រាប់ global version របស់ស្មាតហ្វូននេះគឺមានទំហំ 5,800mAh ប៉ុណ្ណោះ។ ស្មាតហ្វូន  GT 7 Pro នេះ មានកាមេរ៉ាខាងមុខទំហំ 16-Megapixel ខណៈកាមេរ៉ាខាងក្រោយទំហំ 50-Megapixel (OIS) + 8-Megapixel (ultra-wide) + 50-Megapixel (3x periscope, OIS)។ នៅក្នុងប្រទេសចិន ស្មាតហ្វូននេះមានរ៉េមទំហំ 16GB LPDDR5x RAM និងម៉េមូរីទំហំ 1TB  UFS 4.0 storage ផងដែរ៕
realme GT 8 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite 2 កាមេរ៉ា 200MP Periscope និងបច្ចេកវិទ្យាសាក 100W