ស្វែងរកពួកយើង:

realme GT 8 Pro គាំទ្រដោយ Ricoh GR ចង់ក្លាយជាស្មាតហ្វូនល្អបំផុតសម្រាប់ Street Photography

ដោយ

Koun Jab Luffy

13 វិច្ឆិកា 2025 09:47 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមុននេះ realme និង Ricoh បានប្រកាសចាប់ដៃគ្នានាំមកនូវកាមេរ៉ាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងសម្រាប់អ្នកប្រើប្រាស់។ សម្រាប់កិច្ចសហការជាលើកដំបូងនេះ គឺក្រុមហ៊ុនទាំងពីរបានសម្រេចផ្តើមដោយស្មាតហ្វូន realme GT 8 Pro។
សូមជំរាបថា Ricoh GR គឺជាម៉ាកកាមេរ៉ាដែលមានឈ្មោះល្បីល្បាញជាទីបំផុតនៅលើពិភពលោក ដោយមានការផ្តោតខ្លាំងទៅលើផ្នែក Street Photographer Daido Moriyama រួមនិងផ្នែកមួយចំនួនទៀត។ កាមេរ៉ានេះ ផ្តើមដំបូងជាមួយកាមេរ៉ាហ្វីល បន្ទាប់ជាកាមេរ៉ាឌីជីថល ហើយចុងក្រោយនេះទៅលើកាមេរ៉ាស្មាតហ្វូន។
Article image
ជាមួយនិងការចាប់ដៃគ្នានេះ realme GT 8 Pro គឺមានគោលដៅចង់ក្លាយជា “Best Street Snap Shooter” ដែលម៉ូដែលនេះ មានកាមេរ៉ាគោលទំហំ 50MP គាំទ្រសិនស័រ 1/1.56” និងមានការប្រើប្រាស់នូវកម្រិត Aperture f/1.8 7P lens ជាមួយនិងស្រទាប់ anti-reflective coating ចំនួន 5 ស្រទាប់។ សម្រាប់កាមេរ៉ាគោលស្មាតហ្វូននេះ ប្រើប្រាស់នូវឡែន 28mm និង 40mm ដែលជាឡែន Classic GR focal lengths។
Article image
ឡែនទាំងពីរនេះ គឺមានការប្រើប្រាស់នូវ Ricoh GR Mode ដែលមានការដាក់មកជាមួយនិងមុខងារថត 5ផ្សេងៗគ្នារួមមានដូចជា Positive Film, Negative Film, High-Contrast B&W, Standard និង Monotone។ នៅលើមុខងារនីមួយៗគឺមានការប្រើប្រាស់នូវ GR-style watermark រៀងៗខ្លួន។
Article image
ក្រៅពីនេះក៏នូវមានកាមេរ៉ាទំហំ 200MP Telephoto camera ផងដែរ ដោយកាមេរ៉ានេះ បំពាក់នូវសិនស័រ 1/1.56” អ៊ីង និងទ្រទ្រង់ដោយឡែន 65mm ហ៊្សូមបាន r 3x optical zoom, 6x lossless zoom និង 12x digital zoom។ និយាយពីការថតវីដេអូវិញ គឺមានសមត្ថភាពអាចថតបាន 4K ល្បឿន 120fps ជាមួយនិង Dolby Vision ហើយក៏នូវមានមុខងារថត 4K ល្បឿន 120fps 10-bit Log និង 8K 30fps បានផងដែរ។
Article image
ជាមួយនិងស្លាក GR នេះ realme GT 8 Pro នឹងបង្ហាញសមត្ថភាពកាន់តែច្បាស់ពីការថតរូបបែប street photography ក៏ដូចជាកម្រិតគុណភាពខ្ពស់នៅលើ landscape photography។ សម្រាប់ឡែន ultra-wide គឺមានការប្រើប្រាស់នូវកាមេរ៉ា 50MP វិញ គឺថតបានកម្រិត 116° គាំទ្រដោយ f/2.0 lens។
Article image
ស្មាតហ្វូន realme GT 8 Pro នេះ ដំណើរការនៅលើឈីប Snapdragon 8 Elite Gen 5 ដែលជួយអោយដំណើរការបានលឿនទៅមុខងារជាច្រើនជាពិសេស គឺ multi-frame fusion សម្រាប់ការថតជាមួយកាមេរ៉ា 200MP ជាមួយនិងមុខងារ Complex lighting និង Nighttime shots។ realme GT 8 Pro មានលក់នៅលើទីផ្សារចិនហើយ និងបន្តលក់នៅលើទីផ្សារសកលនាសប្តាហ៌ក្រោយ។
Article image