ស្វែងរកពួកយើង:

realme GT 8 Pro អាចនឹងប្រើប្រាស់នូវអេក្រង់ Anti-Glare ដូច Galaxy S25 Ultra អញ្ចឹងដែរ

ដោយ

Koun Jab Luffy

24 មិថុនា 2025 03:18 រសៀល

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីនៅថ្ងៃនេះ បាននិយាយថា GT 8 Pro អាចនឹងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់កម្រិតខ្ពស់ High-end anti-glare screen ដូចអ្វីដែលមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 Ultra អញ្ចឹងដែរ។ តាមរយៈនៃព័ត៌មាននេះ realme ប្រហែលជាមានគោលដៅពង្រឹងសមត្ថភាពអេក្រង់ស្មាតហ្វូនជំនាន់ថ្មីកាន់ប្រណិតជាងមុន។
GT 8 Pro ត្រូវបានគេរាយការណ៌ថា អាចនឹងមានការប្រកាសចេញនៅលើទីផ្សារនាត្រីមាសទី 3 ឬត្រីមាសទី 4 ឆ្នាំ 2025 ខាងមុខនេះ ជាមួយនិងអេក្រង់ទំហំ 6.85-អ៊ីង កម្រិត 2K OLED ដែលមានការផ្គត់ផ្គង់ដោយក្រុម ហ៊ុន Samsung។ គួរបញ្ជាក់ថា បច្ចេកវិទ្យាអេក្រង់ AR anti-glare coating នេះ គឺត្រូវបានគេមើលឃើញថា បានបង្ហាញវត្តមាននៅលើស្មាតហ្វូន Galaxy S24 Ultra រួចមកហើយ ដោយបានផ្តល់នូវការទស្សនាលើអេក្រង់មានភាពសំបូរបែប មិនថាតែនៅពេលធម្មតា ឬនៅក្រោមពន្លឺថ្ងៃខ្លាំងនោះទេ។
Article image
GT 8 Pro ត្រូវបានគេរំពឹងថា អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite 2ទៀតផង។ បើតាមរបាយការណ៌មុននេះ បាននិយាយថា GT 8 Pro អាចនឹងក្លាយជាស្មាតហ្វូនជំនាន់ថ្មីនៅប្រភេទចំណោមស្មាតហ្វូន  2025 Android flagships ដែលមានការបំពាក់នូវវត្ថុធាតុដើមច្រើនផងដែរ។