ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

realme GT Neo 5 SE ចុះបញ្ជីនៅលើ 3C ជាមួយកម្លាំងសាក 100W Fast Charging

ដោយ

Koun Jab Luffy

02 មីនា 2023 09:54 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ realme ទើបតែប្រកាសចេញនូវស្មាតហ្វូន realme GT 3 ដែលជាម៉ូដែលប្រណិតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៌ Mobile World Congress 2023 ដែលរៀបចំនូវទីក្រុងបាសេឡូណាកាលពីដើមសប្តាហ៌នេះ ហើយស្មាតហ្វូននេះ ក៏ធ្លាប់បានបង្ហាញខ្លូននៅប្រទេសចិនកាលពីពេលថ្មីៗនេះ ជាមួយនិង realme GT Neo 5។ យោងតាមការទម្លាយថ្មីៗនេះបាននិយាយថា ក្រុមហ៊ុននេះមានគម្រោងនឹងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូលស្មាតហ្វូនេះ realme GT Neo 5 ថែមទៀតហើយ នោះគឺជា ស្មាតហ្វូន realme GT Neo 5 SE។ បើតាមប្រភពកន្លងមក ក៏បានទម្លាយចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ ខណៈដែលពេលនេះ ស្មាតហ្វូននេះ គឺបានឆ្លងកាត់បញ្ជី 3C ហើយ។
Article image
នៅលើបញ្ជី 3C បានបង្ហាញថា realme GT Neo 5 SE (RMX3700) នឹងមានកម្លាំងសាក 100W fast charging support និងមានបច្ចេកវិទ្យា 5G connectivity។ បន្ថែមពីនេះ បើតាមការបង្ហាញនៅលើ Weibo របស់អ្នកទម្លាយ DCS ក៏បានចែកចាយព័ត៌មានរបស់ស្មាតហ្វូន GT Neo 5 SE ផងដែរ។ យោងតាមរបាយការណ៌ខាងលើបានបន្តថា ស្មាតហ្វូននេះ នឹងមានអេក្រង់ OLED ទំហំ 6.74-អ៊ីង មានសភាពរាបស្មើរ បង្ហាញចេញបានក្នុងទំហំ 2772x1240p, 144Hz refresh rate, 160Hz PWM dimming និង 1100 nits peak brightness។
Article image
អ្នកទម្លាយខាងលើបន្ថែមថា ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 16MP និងកាមេរ៉ាក្រោយទំហំ 64MP OmniVision primary camera មានកម្រិត  f/1.79 aperture។ សម្រាប់គ្រាប់ទីពីរមានទំហំ 8MP Sony IMX355 ultra-wide sensor និងគ្រាប់ទីបីមានទំហំ 2MP sensor។ មានការលើកឡើងថា ស្មាតហ្វូននេះប្រើឈីប Qualcomm Snapdragon 7+ Gen 1 (SM7475) និងមានថ្មទំហំ 5,500mAh battery ប៉ុន្តែកន្លងមក មានការទម្លាយថា ស្មាតហ្វូននេះ នឹងប្រើឈីប Snapdragon 7 Gen 2 SoC បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានកម្លាំងសាក 100W fast charging។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.