ស្វែងរកពួកយើង:

realme GT Neo 6 SE ត្រូវរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3

ដោយ

Koun Jab Luffy

06 មីនា 2024 03:22 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុន realme ត្រូវបានគេរាយការណ៌ថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 series សម្រាប់ទីផ្សារប្រទេសចិនហើយ។ ប្រភពខាងលើបានបន្តថា យ៉ាងហោចណាស់ក៏មានស្មាតហ្វូនចំនួន 2 ដែរ ដែលក្រុមហ៊ុននេះនឹងមានការបង្ហាញចេញ ដោយថែមទាំងបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់បន្ទះឈីប Snapdragon 7+ Gen 3 និង Snapdragon 8s Gen 3 ថែមទៀតផង។
នៅថ្ងៃនេះ បើតាមការទម្លាយចេញរបស់ Digital Chat Station បានធ្វើបង្ហោះនូវរូបភាពរបស់ស្មាតហ្វូននេះថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3 SoC។  បើតាមការបែកធ្លាយខាងលើនេះ បានបន្តថា realme GT Neo 6 SE នឹងមានការបំពាក់នូវបន្ទះឈីប SM7675 Qualcomm។ ផ្អែកតាមលេខម៉ូដែលនេះ មានការរំពឹងថា បន្ទះឈីបនេះ នឹងបង្ហញវត្តមានក្នុងខែនេះជាមួយឈ្មោះថា Snapdragon 7+ Gen 3។
Article image
អ្នកទម្លាយរូបនេះបន្តថា បន្ទះឈីបនេះ គឺដំណើរការនៅលើបច្ចេកវិទ្យា TSMC N4 platform ដែលក្រុមហ៊ុននេះ ធ្លាប់បានប្រើប្រាស់នៅលើបន្ទះឈីប Snapdragon 8 Gen 3 រួចហើយ។  realme GT Neo 6 SE ក៏ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវអេក្រង់ OLED គាំទ្រនូវការបង្ហាញចេញបានកម្រិត 1.5K និងមាមការទ្រទ្រង់ជាមួយនូវបច្ចេកវិទ្យាសាកកម្លាំង 100W charging ថែមទៀតផង។
ក្រឡេកមកមើល  realme GT Neo 6 វិញមានការព្យាករណ៌ថា ស្មាតហ្វូននេះ នឹងមានការបំពា់នូវបន្ទះឈីប Snapdragon 8s Gen 3 ហើយនិងមានអេក្រង់ OLED កម្រិត 1.5K ល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ អាចនឹងមានរ៉េមទំហំ 24GB និងអង្គចងចាំទំហំ 1TB។