ស្វែងរកពួកយើង:

realme GT Neo 6 SE នឹងប្រើប្រាស់បន្ទះឈីប Snapdragon 7s Gen 3 រ៉េម LPDDR5x និងអង្គចងចាំ UFS 4.0

ដោយ

Koun Jab Luffy

08 មេសា 2024 03:22 រសៀល

អាន 2 នាទី

Article image
realme បញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមានការសម្ពោធជាផ្លូវការនូវស្មាតហ្វូន realme GT Neo 6 SE នៅលើទីផ្សារប្រទេសចិន នាថ្ងៃទី 11 ខែមេសា ខាងមុខនេះហើយ។ គួរបញ្ជាក់ថា ក្រោយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន OnePlus Ace 3V ជាមួយនិងបន្ទះឈីប Snapdragon 7+ Gen 3 កាលពីសប្តាហ៌មុនមក នៅពេលនេះ ស្មាតហ្វូន GT Neo 6 SE នឹងក្លាយាម៉ូដែលបន្ទាប់មួយទៀតហើយ ដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 7+ Gen 3 នេះ។ យោងតាមការទម្លាយចេញនៅថ្ងៃនេះ បានបញ្ជាក់់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវបច្ចេកវិទ្យាដូចគ្នាជាមួយនិងថ្នាក់ខ្ពស់អញ្ចឹង។
ប្រភពខាងលើបន្តថា បន្ទះឈីប Snapdragon 7+ Gen 3 ត្រូវបានគេបញ្ជាក់ថា នឹងសមត្ថភាពដូចគ្នាជាមួយនិង Snapdragon 8 Gen 3 ដែលធ្លាប់បានប្រើប្រាស់នៅលើទីផ្សារកាលពីឆ្នាំមុនអញ្ចឹង។ បន្ថែមពីនេះ បន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន realme GT Neo 6 SE  នេះ ក៏នឹងមានការបំពាក់នូវរ៉េម LPDDR5x RAM និង UFS 4.0 ផងដែរ។ នៅលើរូបភាពផ្សព្វផ្សាយនេះ ក៏មានការបញ្ជាក់ថា ស្មានហ្វូន GT Neo 6 SE នឹងអានុភាពខ្លាំងបំផុត។
Article image
គួរបញ្ជាក់ថា មុនការរបាយការណ៌ថ្មីមួយបាននិយាយថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB h]ហើយនិងមានថ្មទំហំ 5,500mAh ដែលគាំទ្រដោយកម្លាំងសាក 100W fast charging ថែមទៀតផង។ ស្មាតហ្វូននេះត្រូវបានបានគេនិយាយថា នឹងមានដំណើរការដោយស្បែក realme UI 5 ផ្អែកលើ Android 14។ ស្មាតហ្វូន realme GT Neo 6 SE ត្រូនគេបញ្ជាក់ទៀតថា នឹងមានអេក្រង់ទំហំ 6.78-អ៊ីង OLED មានគែមកោងបន្តិច។ អេក្រង់នេះមានកម្រិត 1.5K ល្បឿន 144Hz refresh rate ហើយនិងពន្លឺខ្ពស់ដល់ទៅ 6,000nits។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 16-megapixel និងកាមេរ៉ាក្រោយ 50-megapixel មានមុខងារ OIS។
realme GT Neo 6 SE នឹងប្រើប្រាស់បន្ទះឈីប Snapdragon 7s Gen 3 រ៉េម LPDDR5x និងអង្គចងចាំ UFS 4.0