ស្វែងរកពួកយើង:

realme GT Neo 6 បង្ហាញខ្លួនជាផ្លវការជាមួយអេក្រង់ 6000nits បន្ទះឈីប Snapdragon 8s Gen 3 និងមានកម្លាំងសាក 120W

ដោយ

Koun Jab Luffy

09 ឧសភា 2024 04:47 ល្ងាច

អាន 3 នាទី

Article image
នៅពេលនេះ realme បានសម្ពោធជាផ្លូវការនូវស្មាតហ្វូន GT Neo 6 នៅក្នុងប្រទេសចិន ដែលម៉ូដែលនេះ គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតបន្ទាប់ពីម៉ូដែល GT Neo 5 ដែលគេស្គាល់ថា គឺជាស្មាតហ្វូនថ្នាក់ “mid-range flagship,” ដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែមានតម្លៃសមរម្យ នៅក្នុងប្រកួតប្រជែងនៅលើទីផ្សារ។
ស្មាតហ្វូន GT Neo6 បំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលជាឈីបជំនាន់ថ្មីរបស់ Qualcomm និងមានការតម្លើងនូវប្រព័ន្ធ VC cooling system កម្រិត 10,000-level ដែលផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការងារ និងងលេងហ្គេមបានយ៉ាងរលូន ដោយមិនចាំបាច់បារម្ភពីការឡើងកំដៅនោះទេ។ នៅលើស្មាតហ្វូននេះក៏នូវមានការបំពាក់នូវ Geek Performance Panel 2.0 ដែលអនុញាតអោយអ្នកប្រើប្រាស់ធ្វើការ customize CPU និងGPU frequencies ជាមួយនិងបច្ចេកវិទ្យា “AI Burning Mode” ដើម្បីជួយអោយស្មាតហ្វូនកុំអោយឆាប់ឡើងកំដៅ អោយត្រជាក់រហូតទៀតផង។
Article image
ស្មាតហ្វូនថ្មីនេះត្រូវបានក្រុមហ៊ុននេះឌីស្សាញឡើងដោយមានការផ្តោតខ្លាំងទៅលើការលេងហ្គេម។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា អេក្រង់ស្មាតហ្វូននេះ គឺអាចទ្រទ្រង់ជាមួយនិងកម្រិត 1.5K resolution ទៅលើការលេងហ្គេម “Genshin Impact” ហើយបន្ថែមពីនេះ ក៏ថែមទាំងផ្តល់នូវល្បឿនលឿនសម្រាប់ការលេងហ្គេម “Honor of Kings.” ទៀតផង។ ស្មាតហ្វូននេះមានរ៉េម 16GB of LPDDDR5X RAM និងអង្គចងចាំទំហំ 1TB of UFS 4.0 storage។
Article image
ជាមួយគ្នានេះក៏មានការបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះ គឺមានទំហំ 6.78-អ៊ីង ដែលមានការផ្គត់ផ្គង់ដោយក្រុមហ៊ុន BOE មានពន្លឺ peak brightness កម្រិតដល់ទៅ 6000nits ផងដែរ។ ក្រុមហ៊ុនបន្តថា អេក្រង់ 8T LTPO panel នេះ គឺមានការគាំទ្រនូវ variable refresh rate បានចាប់ពី 0.5 ដល់ 120Hz និងមានបច្ចេកវិទ្យា 2160Hz high-frequency PWM dimming រួមជាមួយនិង 3+1 Pulse DC-like low-stroboscopic technology សម្រាប់ការទស្សនាថែមទៀតផង។ នៅស្មាតហ្វូននេះ ក៏មានភ្ជាប់មកជាមួយនូវ Greenfield AI eye protection ដែលមុខងារដំបូងគេនៅក្នុងឧស្សាហកម្មនេះ ដើម្បីជួយការពារភ្នែក និងផ្តល់អោយការទស្សនាជាមួយបទពិសោធន៌កាន់តែសម្បូរបែបផងដែរ។
Article image
realme GT Neo 6 SE មានកាមេរ៉ានៅលើខាងក្រោយភ្លោះ ដែលកាមេរ៉ាគោលមានទំហំ 50MP Sony IMX882 sensor គាំទ្រមុខងារ optical image stabilization (OIS) និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide-angle sensor (Sony IMX355) ខណៈដែលកាមេរ៉ាមុខមានទំហំ 32MP Sony IMX615។ GT Neo6 បំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 នឹងមានថ្មទំហំ 5500mAh គាំទ្រដោយកម្លាំងសាក 120W fast charging។ សម្រាប់ការសាក 50% ប្រើពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។
Article image
ស្មាតហ្វូននេះមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus 2 for និងមានការបំពាក់នូវបច្ចេវកវិទ្យា IP65 ការពារទឹក និងធូលីទៀតផង។ នៅលើស្មាតហ្វូននេះមានការតម្លើងនូវអង់តែន “dual-frequency GPS + tri-frequency Beidou” ហើយក៏មានមុខងារ IR sensor,X-axis linear motor មុខងារ NFC ក៏ដូចជាបទពិសោធន៌ថ្មីៗជាច្រើនទៀតផង។
Article image
realme GT Neo6 មានពណ៌ Purple, Green និង Silver ហើយនិង មានតម្លៃដូចខាងក្រោម៖
12GB + 256GB: ¥2099
16GB + 256GB: ¥2399
16GB + 512GB: ¥2699
16GB + 1TB: ¥2999
realme GT Neo 6 បង្ហាញខ្លួនជាផ្លវការជាមួយអេក្រង់ 6000nits បន្ទះឈីប Snapdragon 8s Gen 3 និងមានកម្លាំងសាក 120W