
realme GT Neo6 SE គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានគេដឹងថា នឹងមានការប្រកាសសម្ពោធជាផ្លូវការនៅលើទីផ្សារនៅក្នុងសប្តាហ៌ក្រោយនេះហើយ បន្ទាប់ពីការបង្ហាញវត្តមាននៅលើបញ្ជីធ្វើតេស្តសមត្ថភាព Geekbench រួចមក។
នៅលើបញ្ជីនេះមានការបង្ហាញថា ស្មាតហ្វូនស៊េរិថ្មីនេះ គឺមានលេខម៉ូដែល RMX3850 ហើយថែមទាំងមានការបញ្ជាក់ថា នៅលើស្មាតហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 7+ Gen 3 និងមានរ៉េមទំហំ 16GB ថែមទៀតផង។ ជាមួយនិងការធ្វើតេស្តនៅលើបញ្ជី Geekbench គឺបានបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី GT Neo6 SE នេះទទួលបាននូវពិន្ទុ 1,902 ទៅលើ Single-Core និងពិន្ទុ 5,317 ទៅលើការតេស្ត Multi-Core។

សូមជំរាបថា realme GT Neo6 SE is ធ្លាប់មានសេចក្តីរាយការណ៌រួចមកហើយថា នឹងមានការបំពាក់នូវអេករង់ទំហំ 6.7-អ៊ីង ដែលជាអេក្រង់របស់ក្រុមហ៊ុន BOE ម៉ូដែល 8T LTPO OLED ហើយនឹងមានដំណើរការដោយកាមេរ៉ាថតរូបទំហំ 50MP ហើយនិងមានថាមពថលថ្មទំហំ 5,500mAh ដែលមានការគាំទ្រដោយបច្ចេកវិទ្យាសាកកម្លាំង100W charging ថែមទៀតផង។
