
នៅពេលនេះ realme GT Neo 6 Series ដែលជាស្មាតហ្វូនជំនាន់ថ្មី បានចាប់ផ្តើមមានការបែកធ្លាយនូវព័ត៌មានថ្មីៗ រួមជា មួយនិងពាក្យចចាមអារ៉ាមជាច្រើនហើយ។ យោងតាមរបាយការណ៍ជាច្រើនដែលបានកាលពីមុននេះ ក៏មានការបញ្ជាក់អំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនរបស់ស្មាតហ្វូននេះមួយចំនួនផងដែរ។ នៅថ្ងៃនេះ តាមការចែករំលែកក្នុងព័ត៌មានចុងក្រោយបំផុតរបស់អ្នកទម្លាយ Digital Chat Station បានបង្ហោះនូវព័ត៌មានលម្អិតនៃបន្ទះឈីបសម្រាប់ស្មាតហ្វូននេះនៅលើ Weibo ថែមទៀតហើយ។
នៅក្នុងការបង្ហោះចុងក្រោយរបស់ Digital Chat Station បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី realme GT Neo 6 នេះនឹងមានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 7+ Gen3 និងបន្ទះឈីប Snapdragon 8s Gen3 ផងដែរ។ យ៉ាងណាមិញ អ្នកទម្លាយនេះ មិនទាន់បានទម្លាយអំពីមុខងារនៃស្មាតហ្វូននេះទេ។ ស្មាតហ្វូន realme GT Neo 6 នេះ នឹងមានបន្ទះឈីប Snapdragon 8 Series។ សម្រាប់ស្មាតហ្វូន realme GT Neo6 SE នេះ អាចនឹងមានបន្ទះឈីប Snapdragon 7+ Gen 3។

អ្នកទម្លាយ Digital Chat Station បានបន្ថែមថា ស្មាតហ្វូនទាំងពីរនេះ នឹងមានអេក្រង់ដែលបង្ហាញចេញនូវកម្រិតភាពច្បាស់ 1.5K resolution រួមនិងកម្លាំងសាក 100W wired fast charging។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុននេះ Digital Chat Station ក៏បានចែករំលែកអំពីការបែកធ្លាយថ្មីមួយអំពីស្មាតហ្វូន realme GT Neo 6 series នេះ ជាមួយនិងបន្ទះឈីប Snapdragon 8s Gen 3 រួមជាមួយនឹងអេក្រង់ 1.5K នេះដូចគ្នា៕
