
ទីបំផុតក្រុមហ៊ុន realme បានចេញមកបញ្ជាក់ពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី realme GT6 នៅលើទីផ្សារប្រទេសចិនហើយ ដោយយស្មាតហ្វូនថ្មីនេះ នឹងនឹងបង្ហាញខ្លួននៅចិននាថ្ងៃទី 9 កក្កដាខាងមុខនេះ ជាមួយបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាគូរប្រជែងជាមួយនិងស្មាតហ្វូនថ្មីៗជាច្រើនទៀតរួមមានដូចជា OnePlus Ace 3 Pro និង iQOO Neo 9S Pro+ ហើយនិង Redmi K70 Ultra ជាដើម។
realme GT6 នឹងមានការបំពាក់នូវអេក្រង់ប្រភេទ BOE S1 OLED panel បង្ហាញចេញបានជាមួយកម្រិត 1.5K resolution, ល្បឿន 144Hz refresh rate និងកម្រិតពន្លឺ peak brightness ខ្ពស់ដលទៅ 6,000nits។ បន្ទះអេក្រង់នេះមានភាពរាបស្មើត និងមានការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 14 និងផ្អែកលើ realme UI 5.0។
បើតាមការទម្លាយព័ត៌មានដោយក្រុមហ៊ុននេះ ក៏មានការបង្ហាញពីម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូន realme GT6 ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានការបំពាក់នូវកាមេរ៉ា OIS ដែលមានសិនស័រទំហំ 50-Megapixel នៅលើកាមេរ៉ាគោល និងមានគាំទ្រពីរមានទំហំ 8-Megapixel ultrawide lens ហើយនិងគ្រាប់ទីពីរមានទំហំ 2-Megapixel macro camera រួមជាមួយនិងអំពូល ring LED flash ផងដែរ។ ស្មាតហ្វូន GT6 នឹងមានកាមេរ៉ាមុខទំហំ 16-Megapixel។
realme GT6 នឹងមានមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 រ៉េម LPDDR5x RAM និងអង្គចងចាំ UFS 4.0 storage ហើយនិងមានថ្មទំហំ 5,800mAh ដែលមានការគាំទ្រជាមួយនិងបច្ចេកវិទ្យាសាកល្បឿនលឿន 100W fast charging ទៀតផង។ ស្មាតហ្វូននេះ នឹងមានម៉ូដែលធំបំផុត ដែលមានរ៉េម 24GB និងអង្គចងចាំ 1TB។ GT6 នឹងមានការឌីស្សាញជាមួយនិងស៊ុមជុំវិញពីលោហៈ និងមានខ្នងក្រោយពីកញ្ចក់។ សម្រាប់ផ្ទៃអេក្រង់ខាងមុខរបស់ស្មាតហ្វូននេះ ក្រុមហ៊ុន នេះ នៅមិនទាន់មានការទម្លាយចេញនូវព័ត៌មានជាក់លាក់ពីការឌីស្សាញនៅឡើយទេ។
ទាក់ទងនិងព័ត៌មាននេះ ក្រុមហ៊ុន realme ក៏បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី realme 13 Pro series សម្រាប់ទីផ្សារប្រទេសឥណ្ឌាផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងមានម៉ូដែល realme 13 Pro និង 13 Pro+ ហើយអាចនឹងមានការប្រកាសចេញនៅក្នុងខែកក្កដាខាងមុខនេះហើយ។
