ស្វែងរកពួកយើង:

realme GT6 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 20 ខែមិថុនាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

01 មិថុនា 2024 11:27 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន realme បានចេញមកប្រកាសអំពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT6 នៅលើទីផ្សារសកល។ ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនបញ្ចេញនូវរូបភាពផ្លូវការរួចហើយ ដោយម៉ូដែលថ្មីនេះ ត្រូវបានគេមើលឃើញថា គឺមានរូបរាងដូចគ្នាជាមួយនិងស្មាតហ្វូន Realme GT Neo 6 ដែលមានដាក់លក់ផ្តាច់មុខនៅលើទីផ្សារប្រទេសចិនកាលពីពេលថ្មីៗនេះអញ្ចឹង។
យោងតាមការទម្លាយវីដេអូថ្មីមួយនៅពេលនេះ គឺមានការបញ្ជាក់ពីកាលបរិច្ឆេតនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនេះហើយ។ បើផ្អែកតាមការចែកចាយព័ត៌មានថ្មីរបស់លោក Chase Xu ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន realme គឺបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃទី 20 ខែមិថុណា ខាងមុខនេះហើយ។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏បានបញ្ជាក់រួចមកហើយថា ស្មាតហ្វូន realme GT6 នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារជាច្រើន ក្នុងនោះរួមមានដូចជា អ៊ីតាលី, ឥណ្ឌា, ឥណ្ឌូនេស៊ី, អេស្ប៉ាញ, ថៃឡង់ដ៍, ម៉ាឡេស៊ី, ម៊ិកស៊ិកូ, ហ្វីលីពីន, ប្រេស៊ីល, ប៉ូឡូញ, តួគី, អារ៉ាប៊ីសាអូឌីត រួមនិងទីផ្សារមួយចំនួនទៀត។ ជាមួយិងវត្តមានឆាប់ៗនេះ មានការព្យាករណ៌ថា ស្មាតហ្វូន realme GT 6 នឹងមានការបំពាក់នូវលក្ខណៈសម្បត្តិទូទៅដូចគ្នាទៅនឹង GT Neo 6 អញ្ចឹង។
Article image
សម្រាប់ស្មាតហ្វូន realme GT Neo6 ដែលមានវត្តមាននៅលើទីផ្សារចិនកន្លងមក គឺមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីងOLED BOE S1 ដែលជាកញ្ចក់គែមកោង និងមានការការពារដោយកញ្ចក់ Gorilla Glass Victus 2 ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ បន្ទះអេក្រង់ស្មាតហ្វូននេះ មានកម្រិត 1.5K resolution ល្បឿន 120Hz refresh rate, និងមានពន្លឺកម្រិត 6,000 nits of peak brightness។
realme GT6 នឹងបង្ហាញវត្តមាននៅលើទីផ្សារសកលនាថ្ងៃទី 20 ខែមិថុនាខាងមុខនេះហើយ