ស្វែងរកពួកយើង:

realme GT6 ដែលជាស្មាតហ្វូន Flagship Killer នឹងបង្ហាញវត្តមាននៅលើទីផ្សារទាំងនេះ...

ដោយ

Koun Jab Luffy

30 ឧសភា 2024 12:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ realme បានចេញមកបញ្ជាក់ច្បាស់ហើយថា ស្មាតហ្វូនជំនាន់ថ្មីម៉ូដែល realme GT6 នឹងបង្ហាញវត្តមាននៅលើ ទីផ្សារសកល។ បើតាមការបញ្ជាក់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme លោក Sky Li បានអោយដឹងថា វត្តមានរបស់ ស្មាតហ្វូនជំនាន់ថ្មី GT6 នេះ គឺនឹងក្លាយជាស្មាតហ្វូន Flagship Killer ជំនាន់ថ្មីមួយទៀតរបស់ក្រុមហ៊ុន ដែលនឹងមកប្រជែង ជាមួយនិងស្មាតហ្វូនថ្នាក់ប្រណិតនៅលើទីផ្សារ។
realme GT6 ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ថា នឹងមានការប្រកាសចេញនៅលើទីផ្សារជាច្រើនរួមមានដូចជា Italy, India, Indonesia, Spain, Thailand, Malaysia, Mexico, the Philippines, Brazil, Poland, Turkey, Saudi Arabia និង ទីផ្សារមួយចំនួនទៀត។ ចំណុចសំខាន់មួយ ដែលគេមើលឃើញមាននៅលើស្មាតហ្វូន GT6 នេះ គឺការបំពាក់នូវជាមួយ នូវបច្ចេកវិទ្យា AI ដែលមានការភ្ជាប់មុខងារ AI ចំនួន 3 ដែលមានដូចជា imaging, efficiency និង personalization។
Article image
សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុន realme នៅមិនទាន់មានការបញ្ជាក់ពីលក្ខណៈសម្បត្តិទូទៅដែលមាននៅលើស្មាត ហ្វូនជំនាន់ថ្មី realme GT6 នេះនៅឡើយទេ។ ខណៈដែលរបាយការណ៌មុននេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលថ្មី ដែលមានការ rebranded version ចេញពីស្មាតហ្វូន realme GT Neo 6 ដែលមានលក់នៅលើទីផ្សាប្រទេស ចិននាពេលកន្លងមក។
realme GT6 ដែលជាស្មាតហ្វូន Flagship Killer នឹងបង្ហាញវត្តមាននៅលើទីផ្សារទាំងនេះ...