ស្វែងរកពួកយើង:

realme GT6 នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសចិននាខែកក្កដាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

24 មិថុនា 2024 11:50 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីសប្តាហ៌មុននេះ ក្រុមហ៊ុន realme បានសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Realme GT6 នៅលើទីផ្សារសកល ដែលស្មាតហ្វូននេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 SoC។ នៅថ្ងៃនេះ មានដំណឹងថ្មីថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់់ថ្មីនេះនៅលើទីផ្សារប្រទេសចិននាពេលឆាប់ៗនេះថែមទៀតហើយ។ បើតាមការបញ្ជាក់មុននេះ គឺបាននិយាយថា ស្មាតហ្វូន Realme GT6 នឹងបង្ហាញវត្តមាននៅលើទីផ្សារចិននាខែកក្កដាខាងមុខ។
ផ្អែកតាមរូបភាពផ្សព្វផ្សាយថ្មីមួយបានបង្ហាញថា Realme នឹងប្រកាសចេកស្មាតហ្វូន GT6 នៅលើខែកក្កដា។ ប៉ុន្តែមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិណាមួយរបស់ស្មាតហ្វូនថ្មីនេះនៅលើរូបភាពផ្សព្វផ្សាយនេះនោះទេ។ សូមជំរាបថា នៅថ្ងៃទី 27 ខែកក្កដាខាងមុខនេះ OnePlus ក៏នឹងមានការប្រកាសចេញស្មាតហ្វូន OnePlus Ace 3 Pro ដែលបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 នេះនៅថ្ងៃទី 27 មិថុនានេះដែរ។ ដូច្នេះនៅខែកក្កដាខាងមុខនេះ នៅលើទីផ្សារចិន នឹងមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងជាក់ជាមិនខាន ពីព្រោះថា ក្រៅពី OnePlus Ace 3 Pro ក៏នូវមាន Redmi K70 Ultra, iQOO Neo 9S Pro+ ផងដែរ ដែលប្រជែងជាមួយ realme GT6។
Article image
គួរបញ្ជាក់ថា បើផ្អែកតាមរបាយការណ៌កន្លងមក បានបង្ហាញថា realme GT6 នឹងមានការបំពាក់នូវអេក្រង់រាបស្មើរ 8T LPTO BOE S1 ហើយនិងមានការតម្លើងនូវប្រព័ន្ធការពារភ្នែក AI-based eye protection ក៏ដូចជា hardware-level low blue light រួមនិង 2160Hz PWM, 3Pulse/1Pulse-like DC dimming ព្រមទាំងមានកម្រិតពន្លឺ 6,000 nits of peak brightness ថែមទៀតផង។ realme GT6 នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 ថ្មទំហំ 6,000mAh គាំទ្រនូវកម្លាំងសាក 100W fast charging។ ស្មាតហ្វូនមានកាមេរ៉ាគោលទំហំ 50-Megapixel និងមានស៊ុមកណ្តាលធ្វើពីលោហៈ។