ស្វែងរកពួកយើង:

realme GT6 សម្ពោធជាផ្លូវការលើទីផ្សារសកល ជាមួយបន្ទះឈីប Snapdragon 8s Gen 3 រ៉េម 16GB និងមានថ្មទំហំ 5500mAh

ដោយ

Koun Jab Luffy

21 មិថុនា 2024 02:09 រសៀល

អាន 3 នាទី

Article image
នៅពេលនេះ ក្រុមហ៊ុន realme បានប្រកាសចេញនូវស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ខ្លួនម៉ូដែល realme GT6  នៅលើទីផ្សារសកលហើយ ដោយម៉ូដែលថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការអាប់ដែតខ្លាំង ទាំងទៅលើអេក្រង់ បន្ទះឈីប ក៏ដូចជាបច្ចេកវិទ្យាសាកល្បឿនលឿន។
realme GT6 មានអេក្រង់ទំហំ 6.78-អ៊ីង កម្រិត 1.5K (2780 x 1264 pixels) ល្បឿន 120Hz គាំទ្រដោយបន្ទះអេក្រង់ 8T LTPO AMOLED display ផងដែរ។ បន្ទះអេក្រង់នេះ គឺមិនត្រឹមតែផ្តល់នូវភាពរលូនសម្រាប់ការប៉ះបញ្ជានោះទេ គឺថែមទាំងផ្តល់នូវបទពិសោធន៌ថ្មី ជាមួយនិងពន្លឺខ្ពស់ដទៅ 6000nits ថែមទៀតផង។
Article image
បន្ថែមពីនេះនៅលើអេក្រង់ស្មាតហ្វូននេះ ក៏នូវមានការទ្រទ្រង់បានជាមួយនិង 100% DCI-P3 color gamut និង 3+1 Pluse low-frequency flicker DC dimming រួមជាមួយនិងបច្ចេកវិទ្យាកម្រិត 2160Hz high-frequency PWM dimming ក៏ដូចជា Al Eye Protection សម្រាប់ការពារភ្នែកផងដែរ។ បន្ទះអេក្រង់ស្មាតហ្វូនថ្មីនេះ គឺមានការការពារដោយកញ្ចក់ Corning Gorilla Glass Victus 2 សម្រាប់ទប់ទល់នឹងការប៉ះទង្គិចទៀតផង។ និយាយពីកម្លាំងម៉ាស៊ីនវិញស្មាតហ្វូន realme GT6 ដំណើរការនៅលើបន្ទះឈីប Snapdragon 8s Gen 3 គាំទ្រដោយក្រាហ្វិកាត Adreno 735 GPU និងមានជម្រើស 3 ទំហំ គឺ 8GB+256GB, 12GB+256GB និង 16GB+512GB។
Article image
Article image
នៅលើស្មាតហ្វូននេះក៏មានការបំពាក់នូវបន្ទះត្រជាក់ 3D VC for efficient cooling ទំហំ 10,014mm2 ជាមួយនិង ប្រព័ន្ធបន្សាបកំដៅ Iceberg Vapor Cooling System និង GT Mode 5.0 ផងដែរ។ ជាមួយការធ្វើតេស្តនៅលើបញ្ជី AnTuTu ស្មាតហ្វូននេះមានពិន្ទុ 1,650,000 និងជាស្មាតហ្វូនដែលប្រើប្រាស់ឈីប 8s series ដំបូងគេ ដែលទ្រទ្រង់ជាមួយនិងល្បឿន 120FPS ទៅលើការលេងហ្គេម PUBG និង COD games។
Article image
realme GT6 មានការប្រើប្រាស់នូវកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ាគោលទំហំ 50MP Sony LYT-808 មានមុខងារOIS, 8MP IMX355 112° ultra-wide ហើយនិងមួយគ្រាប់ទៀតទំហំ 50MP Samsung JN5 telephoto camera។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP Sony IMX615។ ស្មាតហ្វូនថ្មីនេះអាចថតវីដេអូបានកម្រិតដល់ទៅ 4K ជាមួយនិងល្បឿន 60fps ទៀតផង។
Article image
realme បានតម្លើងនូវ NextAI ហើយថែមទាំងមានការនាំមកនូវមុខងារ AI features ជាច្រើនផងដែរ។ មុខងារទាំងនោះមានដូចជា AI Smart Loop, AI Smart Removal និង AI Night Vision mode សម្រាប់ជំនួយដល់ការថតរូប និងវីដអូផងដែរ។ GT6 មានថ្មទំហំ 5500mAh កម្លាំងសាក 20W SuperVOOC fast charging។ សម្រាប់ការសាក 50% គឺប្រើប្រាស់ពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ។ ថ្មនេះអាចសាកបាន 4 ឆ្នាំ នឹងតែមានកម្រិត 80%។
Article image
realme GT6 រត់នៅលើ Android 14 ផ្អែកជាមួយ Realme UI 5 និងមានការអាប់ដែត 3 ឆ្នាំទៅលើ និង 4 ឆ្នាំ ទៅលើប្រព័ន្ធសុវត្ថិភាព។ realme GT6 មានពីរពណ៌ គឺ Fluid Silver និង Razor Green នៅលើស្មាតហ្វូននេះក៏មានការមុខងារការពារជ្រាបទឹក និងធូលី IP65 ហើយនិងមានខ្នងក្រោយឌីស្សាញពីកញ្ចក់ glass ជាមួយនិងបច្ចេកវិទ្យា Nano Mirror Design ដែលមានការច្នៃប្រឌិតខ្ពស់ ហើយនិងប្រើប្រាស់នូវ Misty AG Process នៅលើឡែនកាមេរ៉ាផងដែរ។
Article image
realme GT6 ដាក់លក់នៅឥណ្ឌាជាមួយតម្លៃ Rs. 40,999 សម្រាប់ទំហំ 8GB+256GB និងតម្លៃ Rs. 42,999 ទៅលើទំហំ 12GB+256GB ហើយនិងតម្លៃ Rs. 44,999 សម្រាប់ទំហំ 16GB+512GB។ ស្មាតហ្វូននេះ នឹងលក់ជាផ្លូវការនៅថ្ងៃទី 25 ខែមិថុនានេះហើយ។ ចំពោះទីផ្សារអឺរ៉ុបវិញ ស្មាតហ្វូនទំហំ 12GB-256GB មានតម្លៃ €600 យូរ៉ូ និងទំហំ 16GB-512GB មានតម្លៃ €800 យូរ៉ូ។