
ខណៈដែលស្មាតហ្វូនថ្នាក់ប្រណិតស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុន OPPO បានប្រកាសថា មានការបំពាក់មកជាមួយនូវបន្ទះឈីប Dimensity 9400 នោះ ក្រុមហ៊ុន vivo ក៏បានត្រៀមខ្លួនបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួន នៅក្នុងខែនេះ ជាមួយយនិងបន្ទះឈីបដូចគ្នានេះផងដែរ។
សូមជំរាបថា នៅក្នុងខែនេះ នៅលើទីផ្សារប្រទេសចិន ក៏ស្មាតហ្វូនជាច្រើនទៀតដែលជាគូរប្រជែងក៏ត្រៀមខ្លួនប្រកាសចេញដូចគ្នា។ iQOO 13 គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី 21 តុលា ខណៈដែល realme GT7 Pro និង 23 ខែតុលា។ ស្មាតហ្វូនទាំងពីរនេះ ប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4។
យោងតាមអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ បានធ្វើការចែកចាយព័ត៌មានលម្អិតអំពីអេក្រង់របស់ស្មាតហ្វូននេះសម្រាប់ទីផ្សារសកលហើយ។ កាលពីពេលមុននេះ អ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់ 1.5K ដែលជាប្រភេទអេក្រង់កោង Quad-curved BOE X2 ។

ប៉ុន្តែបើមើលទៅលើការបង្ហោះនាពេលថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូនសម្រាប់ទីផ្សារសកលនេះ នឹងប្រើប្រាស់អេក្រង់របស់ក្រុមហ៊ុន Samsung Display វិញ។ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏នឹងបំពាក់នូវ Single-point ultrasonic fingerprint scanner ដែលមានការ upgrade ពី under-display optical sensor ដែលមាននៅលើស្មាតហ្វូន GT5 Pro អញ្ចឹង។
អ្នកទម្លាយរួបនេះបន្តថា ស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 6000mAh ដែលធំបំផុតនៅក្នុងត្រកូលប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន realme។ ស្មាតហ្វូននេះ ក៏ត្រូវបានគេមើលឃើញថា បានឆ្លងកាត់នូវវិញ្ញាបនបត្រ 3C ជាមួយនឹងឆ្នាំងសាក 120W power adapter ផងដែរ។ ស្មាតហ្វូន realme GT7 Pro នេះ មានរ៉េមទំហំ 16GB LPDDR5X RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage។

បើនិយាយអំពីកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 (ឬ Snapdragon 8 Elite) ដែលមានការប្រើប្រាស់នូវ Qualcomm’s Nuvia CPU architecture មាន 2 clusters ដោយ 2x high-performance cores និង 6x efficient cores។ បន្ទះឈីបនេះគឺផ្អែកនៅលើដំណើរការ 3nm process node របស់ក្រុមហ៊ុន TSMC ៕
