ស្វែងរកពួកយើង:

realme GT7 Pro អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើទីផ្សារសកល ដែលប្រើឈីប Snapdragon 8 Gen 4

ដោយ

Koun Jab Luffy

30 ឧសភា 2024 09:52 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ លោក Chase Xu ដែលជាអគ្គនាយករងក្រុមហ៊ុន realme បានចេញមកប្រកាសថា ក្រុមហ៊ុនផលិតស្មាតហ្វូន ដ៏ធំរបស់ចិនមួយនេះ នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល GT7 Pro នៅលើទីផ្សារប្រទេសឥណ្ឌា នៅក្នុងឆ្នាំនេះហើយ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ដើម្បីពង្រីកទីផ្សារអោយកាន់តែធំនោះ ស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិដូចគ្នានេះ ក៏នឹងបង្ហាញវត្តមាននៅលើទីផ្សារ ប្រទេសចិនផងដែរ។
យោងតាមការទម្លាយរបស់ Digital Chat Station នៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី realme GT 7 Pro នេះ នឹងមានការបំពាក់មកជាមួយនូវបន្ទះឈីប Snapdragon 8 Gen 4 ហើយក៏អាចជាម៉ូដែលដំបូងគេបំផុតនៅលើពិភពលោក ដែលនឹងប្រើប្រាស់បន្ទះឈីបនេះនៅលើទីផ្សារសកលថែមទៀតផង។ បើតាមពាក្យចចាមអារ៉ាមមុននេះ ក៏មានទម្លាយចេញ នូវព័ត៌មាន និងកម្លាំងនៃបន្ទះឈីបនេះរូចហើយ ដោយក្រុមហ៊ុន Qualcomm មានគោលដៅបង្កើនល្បឿននៅលើបន្ទឈីប នេះអោយបានដល់ទៅ 4.26GHz។
Article image
របាយការណ៌ខាងលើនេះបន្តថា ក្រុមហ៊ុន Qualcomm នឹងមានការប្រកាសចេញជាផ្លូវការនូវវត្តមានរបស់បន្ទះឈីប Snapdragon 8 Gen 4 នេះ នៅខែតុលាខាងមុងនេះហើយក្នុងនោះក៏មានការបញ្ជាក់ផងដែរ ស្មាតហ្វូន GT7 Pro ក៏នឹងអាចបង្ហាញវត្តមាននៅលើទីផ្សារឥណ្ឌានាត្រីមាសចុងក្រយនេះដូចគ្នា។ ជាមួយនិងដំនឹងនេះ ក្រុមហ៊ុន realme ក៏មានការគម្រោងនឹងប្រកាសចេញនូវស្មាតហ្វូន realme GT6 នៅលើទីផ្សារសកលផងដែរ ដោយស្មាតហ្វូនថ្មីនេះ នឹងមានការបង្ហាញវត្តមាននៅក្នុងខែកក្កដាខាងមុខនេះ។
ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវលក្ខណៈសម្បត្តិដូចគ្នាជាមួយនិយ realme GT Neo 6 ដែលមានដាក់លក់នៅលើទីផ្សារប្រទេសចិន។ ហើយស្មាតហ្វូននេះត្រូវបានគេរំពឹងថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលមានការគាំទ្រជាមួយនូវបច្ចេកវិទ្យា AI ជាច្រើនថែមទៀតផង។ ស្មាតហ្វូននេះ មានអេក្រង់ OLED កម្រិត 1.5k resolution និងមានល្បឿន 144Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីនត្រូវបានបញ្ជាក់ថា នឹងមានរ៉េម LPDDR5x RAM, UFS 4.0 storage និងកាមេរ៉ាគោល 50MP។
realme GT7 Pro អាចនឹងក្លាយជាស្មាតហ្វូនដំបូងគេបំផុតនៅលើទីផ្សារសកល ដែលប្រើឈីប Snapdragon 8 Gen 4