ស្វែងរកពួកយើង:

realme GT7 Pro នឹងបង្ហាញខ្លួននៅលើទីផ្សារឥណ្ឌា ខណៈពេលដែល GT6 គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារសកល

ដោយ

Koun Jab Luffy

29 ឧសភា 2024 08:23 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ស្មាតហ្វូន realme GT6 ត្រូវបានទម្លាយចេញដោយក្រុមហ៊ុនហើយ។ ខណៈដែលខែឧសភា នឹងមានបិទបញ្ចប់នៅក្នុងពេលឆាប់ៗនេះ នៅថ្ងៃនេះ មានការបង្ហាញថា ស្មាតហ្វូនម៉ូដែល GT6 ត្រូវបានគេទម្លាយថា នឹងមានការបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅក្នុងខែមិថុនាខាងមុខនេះ។ ទន្ទឹមនឹងនេះផងដែរ លោក Chase Xu ដែលជាអនុប្រធានរបស់ក្រុមហ៊ុនrealme បានបញ្ជាក់អោយដឹងថា ស្មាតហ្វូន realme GT7 Pro នឹងបង្ហាញវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌានៅក្នុងឆ្នាំនេះដូចគ្នា។
គួរបញ្ជាក់ថា ថ្មីៗនេះ នៅក្នុងការឆ្លើយតបទៅនឹងសំណួរមួយ ដែលមានការជជែកអំពីហេតុផលដែលក្រុមហ៊ុននេះ មិនបញ្ចេញនូវស្មាតហ្វូន realme GT5 Pro នៅក្នុងប្រទេសឥណ្ឌានោះ ត្រូវបានលោក Chase និយាយថា ស្មាតហ្វូន realme GT7 Pro នឹងបង្ហាញខ្លួននៅទីនេះនៅក្នុងឆ្នាំនេះ។ គួររំលឹកផងដែរថា ស្មាតហ្វូន realme GT5 Pro គឺស្មាតហ្វូនម៉ូដែលប្រណិតមួយ ដែលមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3។ សម្រាប់វត្តមានរបស់ស្មាតហ្វូន GT7 Pro អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 4 SoC ជំនាន់ថ្មីនេះ។
បើមើលតាមរបាយការណ៍ជាច្រើននៅពេលនេះ បាននិយាយថា ក្រុមហ៊ុន Qualcomm នឹងបង្ហាញនូវបន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 SoC នៅក្នុងខែតុលាឆ្នាំនេះហើយនៅក្នុងនោះក៏មានការបញ្ជាក់ទៀតថា ស្មាតហ្វូនស៊េរីថ្មី GT7 Pro អាចនឹងបង្ហាញខ្លួននៅលើទីផ្សារប្រទេសឥណ្ឌានាត្រីមាសចុងក្រោយឆ្នាំនេះផងដែរ។ បន្ថែមពីនេះ ក៏មានព័ត៌មានថ្មី ដែលបានទម្លាយចេញពី realme Global ថា ស្មាតហ្វូន realme GT6 នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះដូចគ្នា។
Article image
ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មី realme GT7 Pro នេះ សម្រាប់ទីផ្សារសកល ក៏នឹងទទួលបាននូវស្មាតហ្វូនថ្មីនេះ នៅក្នុងខែមិថុនាខាងមុខផងដែរ។ ប្រភពកន្លងមកបាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលមួយដែលមានការ Rebranded ចេញពីស្មាតហ្វូនជំនាន់ថ្មី realme GT Neo6 បំពាក់នូវបន្ទះឈីប Snapdragon 8s Gen 3 ដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ។ ហើយបើតាមរបាយការណ៍មួយចេញពី SmartPrix នោះ ក៏មានការបង្ហាញថា ស្មាតហ្វូន realme GT6 នេះ នឹងមានប្រើប្រាស់នូវ  “Next AI” Tagline ហើយក៏មានការពង្រឹងទៅលើកាមេរ៉ាAI ជាច្រើនដូចជា AI Night Vision, AI Smart Loop, AI Smart Removalនិង AI Smart Search ផងដែរ៕
realme GT7 Pro នឹងបង្ហាញខ្លួននៅលើទីផ្សារឥណ្ឌា ខណៈពេលដែល GT6 គ្រោងនឹងបង្ហាញខ្លួននៅលើទីផ្សារសកល