ស្វែងរកពួកយើង:

realme GT8 Pro មកជាមួយម៉ូឌុលកាមេរ៉ាថ្មី គាំទ្រដោយ Ricoh និងប្រើឈីប Snapdragon Elite Gen 5 Extreme Edition

ដោយ

Koun Jab Luffy

22 តុលា 2025 11:54 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចការគ្រោងទុកនៅពេលនេះ realme GT8 Pro បានប្រកាសសម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ បានក្លាយជាស្មាតហ្វូនដំបូងគេ ដែលមានម៉ូឌុលកាមេរ៉ាអាចធ្វើការផ្លាស់ប្តូរបានដោយអាចធ្វើអោយស្មាតហ្វូននេះប្តូររស់ជាតិថ្មីដែលគ្រប់គ្នាមិនធ្លាប់បានឃើញកន្លងមក។ កាមេរ៉ា realme GT8 Pro គឺមាន 2 ស្ទីលដែលមានភាពទាក់ទាញខ្លាំងមែនទែន។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះបានអោយដឹងថា ខ្លួនមានការផ្តល់ជូនអតិថិជនរបស់ខ្លួនច្រើនជម្រើសម្រាប់របស់លេងថ្មីនេះ ក្នុងនោះមានដូចជា ជម្រើស 4 ជ្រុង ជម្រើសមូល ហើយនិង Robot styles ជាដើម។ អតិថិជនអាចជ្រើសរើសបាននៅលើហាងផ្លូវការណ៌របស់ realme។
Article image
អ្វីដែលរឹតតែពិសេសនោះ គឺក្រុមហ៊ុននេះក៏មានការផ្តល់អោយអតិថិជនអាចធ្វើការបង្កើតរូបភាពបែប 3D printing បានដោយខ្លួនឯងថែមទៀតផង។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងទៀតថា ការនាំមកនូវបច្ចេកវិទ្យាថ្មីនេះ គឺមានការសហការជាមួយនិងក្រុមហ៊ុន creative designs ដ៏ល្បីមួយដែលមានឈ្មោហថា MakerWorld។ បន្ថែមពីនេះ GT8 Pro មិនត្រឹមតែមានការផ្លាស់ប្តូរស្ទីលថ្មីនេះទេ នៅលើកាមេរ៉ាគោលរបស់ស្មាតហ្វូននេះ ក៏មានការតម្លើងនូវស្លាកសញ្ញារបស់ Ricoh ដែលបញ្ជាក់ពីការចាប់ដៃគ្នារវាងក្រុមហ៊ុនេះ Realme x Ricoh ផងដែរ។
Article image
realme GT8 Pro មានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ 1/1.56-អ៊ីង និងមាន f/1.8 aperture ហើយក៏មានការទ្រទ្រង់ជាមួយនូវឡែន Ricoh GR កម្រិត full-frame ដែលទំហំ 28mm និង 40mm ទៀតផង។ ជាមួយគ្នានេះអតិថិជនក៏ទទួបាននូវរូបភាពរបស់ Ricoh GR ចំនួន ដែលមានពណ៌ photography tones ដូចជា Positive, Negative, High-contrast Black & White, Standard និង Monochrome ផងដែរ។
Article image
សម្រាប់កាមេរ៉ាដែលចាប់អារម្មណ៌ខ្លាំងនោះគឺ ឡែន 65mm ទំហំ 200MP periscope ហ៊្សូម 3x optical zoom និង 12x lossless zoom។ ឡែននេះ មានការគាំទ្រដោយសិនស័រ 1/1.56” sensor (ISOCELL HP5) មាន f/2.6 aperture ហើយនិងមានមុខងារ dual-axis OIS stabilization ទៀតផង។ សម្រាប់គ្រាប់ទីបី គឺឡែនមានទំហំ 16mm ទ្រទ្រង់ដោយសិនស័រ 50MP ultrawide lens មាន f/2.0 aperture និងអាចថតបានកម្រិត 116-degree FOV។ ប្រព័ន្ធកាមេរ៉ាថ្មីនេះ អាចថតវីដេអូបាន 8K ល្បឿន 30 fps។
Article image
realme GT8 Pro បំពាក់នូវឈីបថ្មី Snapdragon Elite Gen 5 Extreme Edition រ៉េម 16GB LPDDR5X RAM និងមេម៉ូរីទំហំ 1TB UFS 4.1 storage ហើយនៅលើស្មាតហ្វូននេះក៏មានការគាំទ្រដោយឈីប R1 graphics ផងដែរ។ GT8 Pro មានអេក្រង់ flagship AMOLED បង្ហាញចេញបាន QHD+ resolution (3,136×1,440px) និង 144Hz refresh rate។ អេក្រង់នេះមានកម្រិតពន្លឺ Brightness 2,000 nits  និងអាចបង្កើនដល់ 4,000 nits ទៅលើ local peak areas។ សម្រាប់កាមេរ៉ាមុខមានទំហំ 32MP selfie រួមនិងសិនស័រស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។
Article image
និយាយពីថាមពលថ្មនៅលើ GT8 Pro គឺមានទំហំ 7,000mAh គាំទ្រោយកម្លាំងសាក 120W ខណៈដែល wireless មានកម្លាំង 50W speeds។ ស្មាតហ្វូន GT8 Pro មានកម្រ៉ាស់ 8.2mm និងមានបច្ចេកវិទ្យាការពារទឹក និងធូលី IP66, IP68 និង IP69 ហើយនិងប្រព័ន្ធ Android 16 ផ្អែកលើ Realme UI 7 ចេញពីប្រអប់មកតែម្តង។ realme GT8 Pro មានជម្រើសពណ៌ស White, Green និង Blue ហើយនិងមានតម្លៃចាប់ពី 3,999 យ៉ន់ ($562) សម្រាប់ទំហំ 12GB-256GB និងតម្លៃ 5,199 យ៉ន់ ($730) សម្រាន់ទំហំ 16GB-1TB។
realme GT8 Pro មកជាមួយម៉ូឌុលកាមេរ៉ាថ្មី គាំទ្រដោយ Ricoh និងប្រើឈីប Snapdragon Elite Gen 5 Extreme Edition