
ថ្មីៗនេះ ក្រុមហ៊ុន realme ចេញមកបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល realme GT8 និង GT8 Pro នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែតុលាខាងមុខនេះហើយតារមយៈរូបភាព Poster ថ្មីដែលទម្លាយនាពេលថ្មីៗនេះ ក៏បានបង្ហើបពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូនទាំងនេះរួចហើយផងដែរ។ យោងតាមការបញ្ជាក់នៅថ្ងៃនេះ ដោយលោក Derek នាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme ក៏មានការរំលេចចេញនូវការ Upgrade ដ៏ធំទៅលើអេក្រង់របស់ស្មាតហ្វូនជំនានថ្មី realme GT 8 Pro ផងដែរ។
តាមការបញ្ជាក់របស់លោក Derrek បានអោយដឹងថា អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មី realme GT 8 Pro នឹងមានការបង្កើនកម្រិតអេក្រង់ពី 1.5K ទៅ 2K ហើយក៏មានការបង្កើនកម្រិត Refresh Rate ពី 120Hz ទៅ 144Hz ក៏ដូចជាពន្លឺអេក្រង់កើនឡើងពី 6,000nits ទៅ 7,000nits ផងដែរ។ នៅលើស្មាតហ្វូនថ្មីនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Full-brightness DC Dimming ដែលមានកម្រិតចាប់ពី 1-Nit eye-care mode ហើយនិង Circular Polarization Protection ផងដែរ។

លោក Derek បានបន្ថែមទៀតថា បើទោះបីជាអេក្រង់កម្រិត 2K ត្រូវការថាមពលច្រើនក្នុងការប្រើប្រាស់ក៏ដោយនោះ នៅលើស្មាតហ្វូនជំនាន់ថ្មី GT8 Pro នេះ ក៏មានការបំពាក់នូវថាមពលថ្មដល់ទៅ 7,000mAh។ សម្រាប់រូបភាព Poster មួយទៀតគឺមានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី realme GT8 Pro គឺនឹងមានការបំពាក់នូវកាមេរ៉ាទំហំ 200MP periscope telephoto ផងដែរ។ លោក Aric Song ដែលជាប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន realme ក៏បានបញ្ជាក់ទៀតថា កាមេរ៉ារបស់ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ 3x optical zoom និង 12x lossless zoom ទៀតផង៕
