ស្វែងរកពួកយើង:

realme Narzo 70 Pro 5G នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging

ដោយ

Koun Jab Luffy

13 មីនា 2024 04:21 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន realme បានត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Narzo 70 Pro 5G នៅថ្ងៃទី 19 ក្នុងខែសីហាខាងមុខនេះ។ សម្រាប់គុណសម្បត្តិ និងមុខងារជាច្រើនរបស់ Narzo 70 Pro 5G ក៏មានការបែកធ្លាយជាច្រើនហូរហែរផងដែរនាពេលកន្លងមក។ ហើយស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានការបំពាក់នូវសែនស័រកាមេរ៉ាទំហំ 50MP ស៊េរី SONY IMX890 ដែលភ្ជាប់ជាមួយប្រព័ន្ធ OIS។
ដោយឡែកសម្រាប់ពេលនេះ realme ក៏បានបញ្ចេញព័ត៌មានបន្ថែមទាក់ទងនឹងបច្ចេកវិទ្យាសាករបស់ Narzo 70 Pro 5G ប៉ុន្តែមិនបានបញ្ជាក់ពីទំហំថ្មដែលត្រូវបំពាក់នៅលើស្មាតហ្វូនជំនាន់ថ្មីនេះនោះទេ។ បើតាមការបញ្ជាក់នៅលើរូបភាព Poster បានឲ្យឃើញថា realme Narzo 70 Pro 5G គឺគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wireless Fast Charging។ បើតាមរូបភាពផ្សេងទៀតបានបង្ហាញថា ផ្នែកខាងក្រោយរបស់ realme Narzo 70 Pro 5G គឺមានការឌីស្សាញពីផ្នែក Dual-tone Design ជាមួយសារធាតុកញ្ចក់រលោងនៅខាងលើ និងកញ្ចក់បែប Matte នៅខាងក្រោមជាមួយនឹង zone កាមេរ៉ារង្វង់ធំនៅកណ្តាល។
Article image
បន្ថែមពីនេះបើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Narzo 70 Pro 5G នឹងគាំទ្រមុខងារ air gesture សម្រាប់ការចុចបញ្ជានៅមុខងារ ឬកម្មវិធីពីចំងាយ ក៏ដូចជានឹងមានអេក្រង់រន្ធទម្លុះនៅចំកណ្តាលដែលគាំទ្រមុខងារ Rainwater Smart Touch Tech ថែមទៀតផង។ សម្រាប់មុខងារសំខាន់ៗ និងបច្ចេកវិទ្យា រួមនឹងផ្នែកជាច្រើនទៀតរបស់ Narzo 70 Pro 5G នឹងត្រូវប្រកាសជាផ្លូវការណ៍នាថ្ងៃទី 19 សប្តាហ៍ក្រោយនេះ៕
realme Narzo 70 Pro 5G នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging