ស្វែងរកពួកយើង:

Realme Narzo 70 Pro 5G បានបង្ហាញវត្តមានជាមួយការបំពាក់សែនស័រកាមេរ៉ា SONY IMX890 ទំហំ 50MP និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 67W

ដោយ

Koun Jab Luffy

20 មីនា 2024 09:46 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន realme បានធ្វើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Narzo 70 Pro 5G។ ដោយទូរស័ព្ទជំនាន់ថ្មីនេះដែរ គឺក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើការប្រព័ន្ធកាមេរ៉ាគុណភាពខ្ពស់ និងបច្ចេកវិទ្យាប្រើប្រាស់ទំនើប ដោយក្នុងនោះរួមមានមុខងារ Air gestures ដែលអនុញ្ញាតិឲ្យអ្នកប្រើអាចធ្វើការបញ្ជាកម្មវិធីដោយមិនចាំបាច់ប៉ះផ្ទាល់លើផ្ទៃអេក្រង់ជាដើម។
Realme Narzo 70 Pro 5G ប្រើប្រាស់នូវបន្ទះឈីប 5G MediaTek Dimensity 7050 ភ្ជាប់ដោយរ៉េមទំហំ 8GB ជាមួយជម្រើសម៉េមូរីទំហំ 128GB ឬ 256GB។ ស្មាតហ្វូនជំនាន់ថ្មីនេះបានបំពាក់បន្ទះអេក្រង់ AMOLED Display ទំហំ 6.67-inch គាំទ្រកម្រិតបង្ហាញ Full-HD+ ជាមួយល្បឿន refresh rate 120Hz ហើយបន្ទះអេក្រង់ស្មាតហ្វូនជំនាន់ថ្មីជាអេក្រង់រាបស្មើរ Flat-Display ដែលខុសពីជំនាន់មុនដែលមានអេក្រង់រាងកោងគែមបន្តិច។
Article image
ហើយនៅចំកណ្តាលថ្ងាស់អេក្រង់ គឺមានបង្កប់លែនកាមេរ៉ាមួយគ្រាប់ទំហំ 16MP។ ចំនែកនៅលើកាមេរ៉ាក្រោយមានការរចនាជាកងរង្វង់ធំដែលបំពាក់នូវសែនស័រកាមេរ៉ាមេទំហំ 50MP ជាសែនស័រ Sony IMX890 ខ្នាត 1/1.56” មានភ្ជាប់ដោយ OIS។ រីកាមេរ៉ាពីរគ្រាប់ទៀត មានទំហំ 8MP ជាសែនស័រ Ultrawide និងទំហំ 2MP ជា Macro។
Article image
ស្មាតហ្វូនជំនាន់ថ្មីនេះ មានថ្មទំហំ 5,000mAh គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 67W Wired Fast Charging ដោយប្រើបច្ចេកវិទ្យា SuperVOOC ដែលអាចសាកបំពេញថ្មពី 1 ទៅ 50% ប្រើពេលប្រមាណ 19 នាទី។ បន្ថែមពីនេះនៅលើប្រព័ន្ធម៉ាស៊ីនរបស់ Narzo 70 Pro 5G មានស្រោបដោយប្រព័ន្ធសារធាតុបន្សាបកំដៅ vapor chamber cooling system ដើម្បីជួយរក្សាតុល្យភាពនៃភាពត្រជាក់បានយ៉ាងល្អ មិនងាយឡើងកម្តៅ។
Article image
ជាមួយមុខងារ Air gestures នៅលើ Narzo 70 Pro 5G អាចឲ្យអ្នកប្រើប្រាស់អាចធ្វើការបញ្ជាការចាក់វីដេអូ អាល់ប៊ុមរូបភាព និងប្រព័ន្ធបណ្តាញសង្គមជាដើម ដោយគ្រាន់តែគ្រវាស់ដៃ ដោយមិនចាំបាច់ចុចប៉ះលើអេក្រង់ទូរស័ព្ទឡើយ។ បន្ថែមពីនេះ វាអាចធ្វើថតរូបអេក្រង់ ផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ រួមនឹងអូសចុះក្រោម ឡើងលើ (Scroll up and down) ផងដែរ។
Article image
ក្រៅពីនេះ realme Narzo 70 Pro 5G មានរន្ធ USB-C នៅខាងក្រោម, បំពាក់ប្រព័ន្ធបំពង់សំឡេង Stereo Speaker, សែនស័រស្កែនក្រយ៉ៅម្រាមដៃក្រោមអេក្រង់, រន្ធដោតកាស 3.5mm រួមនឹងមានប្រព័ន្ធការពារទឹកកម្រិតស្រាល IP54 ជាដើម។ Narzo 70 Pro 5G ដំឡើងមកជាមួយ realme UI5.0 គាំទ្រដោយ Android 14  ចេញពីប្រអប់ស្រាប់។ ស្មាតហ្វូនស៊េរីថ្មីនេះមានជម្រើសពីរពណ៌ គឺមានពណ៌បៃតង និងពណ៌មាស ជាមួយការរចនាខ័ន្ធចែកជាពីរផ្នែកដ៏ទាក់ទាញដោយមួយផ្នែកខាងត្រង់កាមេរ៉ាមានសភាពរលោងឆ្លុះដូចកញ្ចក់ និងមួយផ្នែកខាងក្រោមស្រោបដោយកញ្ចក់ស្រអាប់ធម្មតាដូចស្មាតហ្វូនដទៃដែរ។
Article image
សម្រាប់តម្លៃវិញ realme Narzo 70 Pro 5G ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ក្នុងតម្លៃខ្ទង់ $240 សម្រាប់ម៉ូដែល 128GB និងខ្ទង់ប្រហែល $265 សម្រាប់ម៉ូដែល 256GB ដោយក្រុមហ៊ុនបានបើកទទួលការបញ្ជាទិញចាប់ពីពេលនេះតទៅតាមរយះគេហទំព័រ realme.com និង Amazon India ហើយការចេញលក់ផ្លូវការណ៍នៅនឹងត្រូវធ្វើឡើងនៅថ្ងៃទី 22 ខែមិនា ខាងមុខនេះ៕
Realme Narzo 70 Pro 5G បានបង្ហាញវត្តមានជាមួយការបំពាក់សែនស័រកាមេរ៉ា SONY IMX890 ទំហំ 50MP និងគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំង 67W