ស្វែងរកពួកយើង:

realme Neo 7 Pro នឹងមានអេក្រង់ 1.5K OLED និងបន្ទះឈីប Dimensity 9400+ និង Snapdragon 8 Elite

ដោយ

Koun Jab Luffy

13 មករា 2025 11:24 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីខែធ្នូឆ្នាំ 2024 កន្លងទៅនេះ realme បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី realme Neo 7 SE ដែលមានបន្ទះឈីប Dimensity 9300+ និងថាមពលថ្មទំហំធំដល់ទៅ 7,000mAh។ យោងតាមពាក្យចចាមអារ៉ាមមួយបានបញ្ជាក់ថា ក្រុមហ៊ុន realme នឹងបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី realme Neo 7 SE ជាមួយនឹងបន្ទះឈីប Dimensity 8400-Max នៅក្នុងទីផ្សាររបស់ប្រទេសចិននៅក្នុងខែកុម្ភៈខាងមុខនេះហើយ។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់ថ្មី Neo 7 ផងដែរ ស្មាតហ្វូន SE edition នេះ នឹងមានថាមពលថ្មទំហំ 7,000mAh។ ការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Neo 7 Series នេះ នឹងមាន 2 ម៉ូដែល ដោយទីមួយ គឺមានឈ្មោះហៅថា realme Neo 7 Pro។
យោងតាមការបង្ហោះនៅលើ Weibo របស់អ្នកទម្លាយ Digital Chat Station ទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន  realme ទាំងពីរម៉ូដែល អាចនឹងបង្ហាញខ្លួនដូចគ្នាជាមួយនឹងលក្ខណៈសម្បត្តិនៅលើស្មាតហ្វូន Neo 7 SE អញ្ចឹងដែរ។ តាមការបែកធ្លាយខាងលើនេះ បាននិយាយទៀតថា ស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនទាំងពីរនេះ គឺនឹងមានអេក្រង់ Quad-Curved OLED Panel ជាមួយនឹងគែម bezels មានកម្រ៉ាស់ស្តើង និងមានកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូនថ្មីនេះ នឹងមានបន្ទះឈីប Snapdragon 8 Elite។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 6,500mAh ជាមួយនឹងបច្ចេកវិទ្យា 120W fast charging ផងដែរ។
Article image
សម្រាប់ស្មាតហ្វូនមួយទៀត អាចនឹងក្លាយជាម៉ូឌែលមានអេក្រង់ធំជាងមុនជាមួយនឹងអេក្រង់ OLED និងកម្រិតភាពច្បាស់ 1.5K resolution។ ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Dimensity 9400 Plus។ ស្មាតហ្វូននេះនឹងក្លាយជាផ្នែកមួយនៅក្នុងស្មាតហ្វូនត្រកូល Neo 7 ដែលមួយម៉ូដែលមានឈ្មោះហៅថា“Neo 7 Pro”។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំនេះហើយ។
Article image
ក្រុមហ៊ុន realme នឹងបង្ហាញនូវស្មាតហ្វូន Realme 14 Pro Series នេះនៅថ្ងៃទី 16 ខែមករានេះនៅក្នុងប្រទេសចឥណ្ឌា។ យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវស្មាតហ្វូន realme 14 Pro+ នេះរួចហើយនៅក្នុងប្រទេសចិនជាមួយនឹងតម្លៃ 2,599 យ៉ន់  ដែលប្រហែល $350។ ស្មាតហ្វូន 14 Pro+ នេះ មានអេក្រង់ទំហំ 6.83-អ៊ីង OLED panel ជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution និងល្បឿន 120Hz refresh rate បន្ទះឈីប Snapdragon 7s Gen 3 ថ្មទំហំ 6,000mAh គាំទ្រជាមួយនឹងកម្លាំងសាក 80W fast charging។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 32-Megapixel និងកាមេរ៉ាខាងក្រោយទំហំ 50-Megapixel (Sony IMX896, OIS) + 8-Megapixel + 50-Megapixel (3x periscope, OIS) ៕
realme Neo 7 Pro នឹងមានអេក្រង់ 1.5K OLED និងបន្ទះឈីប Dimensity 9400+ និង Snapdragon 8 Elite